Saturday, March 30, 2013

ពិពណ៌ម្ហូបខ្មែរ ២៩​ និង​ ៣០ មិនា ២០១៣​ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក

ចុចដើម្បីមើល​

Tuesday, March 26, 2013

វិធី​សង្គ្រោះ​ចំពោះ​អាកា​រៈ​ខ្យល់គរ




វិធី​សង្គ្រោះ​ចំពោះ​អាកា​រៈ​ខ្យល់គរ
បញ្ហា​ខ្យល់គរ ជា​ការៈមិន​ដឹងខ្លួនរ​យៈ​ពេល​ខ្លី​ដែល​កើតឡើង​ពី​ការ​មាន​ឈាម​ទៅ​ចិញ្ចឹម​ ខួរក្បាល​ថយចុះ ព្រោះ​កើតឡើង​ពី​ការ​ឈ​ចាប់ ឬ​ប៉ះទង្គិច​ខាង​អារម្មណ៍​ខ្លាំង​ហើយ​វា​កើត​ឡើងលើ​មនុស្ស​មួយចំនួន​ដែល​ នៅក្នុង​ទីកន្លែង​ដែលមាន​អាកាសធាតុ​ក្តៅ​រងាៗ ការធ្វើ​ចលនា​ជើង ឬ​ការប្តូរ​ឥរិយាបថ​។ យើង​អាច​ការពារ​មិន​ឲ្យ​កើត​ខ្យល់គរ​មាន ដោយ​ជាទូទៅ​ជនរងគ្រោះ​នឹង​ដឹងខ្លួន​បាន​លឿន ហើយ​មាន​អាកា​រៈ​ប្រសើរ​ឡើងវិញ ប្រសិនបើ​ឲ្យ​បុគ្គល​នោះ​គេង​ចុះ ហើយ​លើកជើង​ឡើង​ខ្ពស់​លើ​កម្រិត​ដើមទ្រូង​។​
​អាកា​រៈ និង​ការសម្តែង​ចេញ​
-​
ជនរងគ្រោះ​នឹងមាន​អារម្មណ៍​ល្វើយ អស់កម្លាំង​ដូច​មិន​ស្រួលខ្លួន​ងងឹត និង​វិលៗ​មុខ​
-​
មុខ​ស្លេក​ខ្លាំង​
-​
ជីពចរ​ដើរ​យឺត​
​វិធី​សង្គ្រោះ​
១-​បើ​អាចទៅរួច ជួយ​ឲ្យ​ជនរងគ្រោះ​គេង​ចុះ ហើយ​លើកជើង​ឲ្យ​ខ្ពស់​លើ​កម្រិត​បេះដូង (​ដើមទ្រូង​) បើ​គ្មាន​កន្លែង​អាច​ឲ្យ​គេង​ចុះ​បាន គួរ​ជួយ​ជនរងគ្រោះ​ឲ្យ​អង្គុយ​ចុះ ហើយ​ឱនក្បាល​ចុះមក​ឲ្យ​នៅ​ចន្លោះ​ជង្គង់​។​
២-​បន្ធូរ​អាវ​ដែល​ឬត​បរិវេណ ដើមទ្រូង និង​កដៃ​ចេញ​។​
៣-​ត្រូវ​ប្រាកដ​ចិត្ត​ថា ជនរ​គ្រោះ​មាន​ខ្យល់​ដកដង្ហើម​គ្រប់​គ្រាន់បើ​ក​បង្អួច ហើយ​ប្រាប់​ឲ្យ​អ្នក​ដែល​រោម​មើល​ថយ​ចេញ យក​អ្វី​មក​បក់​បរិវេណ​មុខ ដើម្បី​ឲ្យ​មាន​ខ្យល់​។​
៤-​បើ​មិន​ប្រក​ដ​ចិត្ត​លើ​អា​ការៈដែល​កើត ឲ្យ​នាំ​ជនរងគ្រោះ​ប​ញ្ជូ​ល​ទៅកាន់​មន្ទី​ពេទ្យ​៕