Monday, October 29, 2012

ពាក្យកាព្យប្រដៅជនប្រុសស្រី

ពាក្យកាព្យប្រដៅជនប្រុសស្រី


ពាក្យកាព្យប្រដៅជនប្រុសស្រី និពន្ធដោយកវីក្រមង៉ុយ​ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖

ខ្ញុំសូមបង្គំព្រះសម្មា
សម្ពុទ្ធណាៗក្នុងត្រៃភព
ចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់
ខ្ញុំសូមគោរពនមស្សការ។
ព្រះចមចក្រពិននរិន្ទឫទ្ធិ
ជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណា
សូមទ្រង់មេត្ដាប្រោសប្រណី។
ឱនកាយបង្គំប្រណម្យនឹក
សូមក្រើនរំលឹករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកពឹងពាក់ព្រះបារមី
ឲ្យរៀនបាលីទៅបរលោក។
សរណគមន៍បីឲ្យប្រតិបត្ដិ
កំចាយកំចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោក
បានមកភពភាន់ទាន់សាសនា។
ផ្លូវប្រេតនរកទៅញឹកញយ
គួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារ
សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។
ជម្ពូទ្វីបនេះធំបំផុត
មួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់
អាយុខ្លីណាស់ក្រាស់អកុសល។
រូបំ អនិច្ចំ អនត្ដា
កើតរូបកាលណាកម្មតាមដល់
តាមដានដរាបបានឲ្យផល
បាបខ្លះសេសសល់ពីនរក។
ខ្លះមកពីប្រេតតិរិច្ឆាន
ខ្លះមកពីស្ថានសួគ៌សោយសុខ
វេរាតាមរកបានឃើញមុខ
ចុះមករងទុក្ខទទួលកម្ម។
អ្នកធ្លាក់ទៅរងនរកប្រេត
ដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្ទះដែកទៅដេកត្រាំ
រាប់លានកោដិឆ្នាំទំរាំរួច។
១០មកកើតជាមនុស្សស្ថានកណ្ដាល
មិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួច
សត្វធំសត្វតូចរឹតសំលាប់។
ស្រារឹតតែផឹកឲ្យស្រវឹង
គុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់
មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ។
ពិតមែនជាមិនលឺព្រះឱស្ឋ
ព្រះសង្ឃទ្រង់ប្រោសឲ្យសីស៥
ទទួលរំពេចភ្លេចមិនចាំ
ប្រព្រឹត្ដសាងកម្មមិនព្រមលែង។
កើតមកពូជពង្សពេញជាមនុស្ស
សេចក្ដីត្រូវខុសចាំជាក់ស្ដែង
សំលាប់រូបសត្វឥតគិតក្រែង
បំពេញរូបឯងឲ្យធំធាត់។
សំលាប់មិនថាសត្វឈ្មោលញី
យកសាច់មកស៊ីឲ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឲ្យភ្លាត់
លក់សត្វឲ្យព្រាត់មេព្រាត់កូន។
១៥ព្រាត់គូកំសត់វដ្ដសង្សារ
ដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូន
ងងឹតឈឹងសូន្យមើលមិនយល់។
ខ្លះទៅនរកមិនទាន់មក
ខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារឡប់វិលវល់
អំពល់តែកើតស្លាប់កើតស្លាប់។
កម្មកិតតាមខ្លួនមិនដែលឃ្លាត
គ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់
សំរាប់គេស៊ីជាអាហារ។
សត្វគោក្របីដំរីសេះ
គេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្ខារ
រកចិត្ដមេត្ដាករុណាគ្មាន។
រូបខន្ធរលត់រលាយទៅ
សល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លាន
សន្និដ្ឋានថាដូចអ្នកមានគុណ។
២០សត្វញីសត្វឈ្មោលអន្ទោលទុក្ខ
អាពុករឺម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់
ក្រែងស៊ុនទៅលើសាច់ញាតិឯង។
ជ្រូកគោក្របីនៅតូចស្ទាវ
គេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឲ្យសព្វគ្រប់កន្លែង
ជួនក្រែងជាតិមនុស្សមកជាសត្វ។
អ្នកពឹងនិងអ្នកធ្វើដៃដល់
ចៅក្រមអកុសលជំនុំកាត់
បញ្ជីរទាំងពីរឈ្មោះមិនបាត់
គេចាត់ធ្វើទោសទាំងអស់គ្នា។
មិនមានអ្នកណាធ្ងន់ណាស្រាល
យម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភា
ជំនុំគិតគ្នាមើលបញ្ជីរ។
បញ្ជូនអ្នកធ្វើចុះនរក
ជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញី
ទាំងពីរចំណែកចំណាំមុខ។
២៥អ្នកមួយទិញស៊ីមិនរួចខ្លួន
ត្រឹមឯត្រីអួនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់
ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។
ឃើញច្បាស់ជារស់មិនទាន់ងាប់
អង្គុយបង្គាប់ឲ្យយួនវ៉ៃ
រកខ្យល់ច្រលោតដោតញ័រដៃ
ឃើញក្ស័យស្រាប់ៗមិនទិញយក។
អានេះបន្ធូរលែងមិនបាន
ត្រូវច្រំធាក់ច្រានឲ្យជ្រុលជ្រក
ទំលាក់ឲ្យជ្រៅរងទុក្ខសោក
លៃលកអ្នកទោសរឿងអ្នកទិញ។
អ្នកទៅឃើញត្រីនៅបំរះ
វេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឲ្យទៅវិញ
មានសែហ្វលិញគិញក្នុងនរក។
ឲ្យជូនខ្លាចក្រែងវង្វេងផ្លូវ
ត្រួតមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុក
បញ្ជីពីរមុខបាបនិងបុណ្យ។
៣០ប្រគល់យមរាជយម្ភុបាល
ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណ
ទៅសោយសុខមុនតាមទុនទាន។
អ្នកសាងធុនទាបភាពអកុសល
មិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន
មិនហ៊ានកាន់សីលថាខ្លាចដាច់។
មិច្ឆាទិដ្ឋិចូលពេញទី
បញ្ជីសំរាំងតាំងសំរេច
ចុះវង្សអាជីវកភ្លក់ស៊ីអាចម៌
ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា។
វចីទុច្ចរិតមានគ្រប់យ៉ាង
ទានសីលមិនសាងអាងផឹកស្រា
លឺលោកសំដែងធម៌ទេសនា
ពិរោះពិស្ដារមិនចេះស្ដាប់។
អស់យើងគួរស្ដាយជាតិកំណើត
សំណាងមកកើតក្នុងភទ្ទកប្ប
អគារវិន័យព្រះប្រញប្ដ
ជាឫគល់ច្បាប់គួររក្សា។
៣៥សីល៥ ចងចាំឲ្យប្រាកដ
កុសលកម្មបថ១០ប្រការ
កុំឈ្លោះប្រកែកពីធម៌អាថ៌
ប្រកាន់សាសនាឲ្យប្រាកដ។
កើតមកជាមនុស្សមានសខ្មៅ
មានប្រាជ្ញមានខ្លៅមានក្រខ្សត់
មានខ្លាំងមានខ្សោយដោយបែបបទ
សន្មតថាល្អក៏មិនបាន។
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់
ព្រះពុទ្ធតែងត្រាស់មិនដែលខាន
ហេតុនេះមហាជនទាំងប៉ុន្មាន
សំរាកសំរាន្ដសំរួលចិត្ដ។
បំណាច់សម្ដេចព្រះទ្រង់ញាណ
កាលហៀបនិព្វានមានកំរិត
ផ្ដាំមហាអានន្ទឲ្យអាណិត
អនុជអ្នកប្រឹតប្រោសសត្វផង។
សត្វផុងទៅក្នុងជ្រោះជ្រាំជ្រៅ
តថាគតនៅនាំចំលង
ដាក់ដល់និព្វានអស់ហ្មត់ហ្មង
រួចពីចំណងវដ្ដសង្សារ។
៤០នៅសល់សង្ស័យសត្វខាងក្រោយ
នន្ទអើយទុកឲ្យព្រះសិអារ្យ
អាណិតសត្វណាស់ណាអ្នកណា
តថាគតជិតនិព្វានហើយ។
ព្រះឱស្ឋព្រះអង្គល្មមស្រណោះ
សប្បុរសទាំងអស់កុំកន្ដើយ
ប្រះខ្នងដេកលើកន្ទេលខ្នើយ
កុំស្ងៀមមាត់ឡើយរំលឹកគុណ។
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែ
ខូចខិលខ្ជិលដែរពីកាលមុន
កាលមោហ៍បាំងបិទងងឹតស៊ុន
ធ្វើបាបនិងបុណ្យទំងន់ស្មើ។
មិនស្មោះតែរួចចតុរាបាយ
អស់លោកទាំងឡាយកុំសរសើរ
ខ្ញុំជូនដំណឹងតាមដំណើរ
ព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។
ជាតិក្រោយកុំឲ្យខ្ញុំល្ងីល្ងើ
ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់
ប្រឹងស្ទុះឲ្យរួចពីអន្លង់
ភ័យភិតខ្លាចផុងទៅក្នុងភក់។
៤៥ក្នុងភពសង្សារខ្ញុំសង្ស័យ
សព្វថ្ងៃខ្ញុំភ័យខ្លាចនរក
ម្យ៉ាងទៀតខ្ពើមជាតិអាជីវក
ជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។
ច្រើនល្មើសបន្ទូលបន្ទោសព្រះ
ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន
ខ្ញុំសូមស្មាលាទោសពីមុន
សូមបុណ្យជួយបាំងបាបឲ្យបាត់
ឲ្យបានទាន់តួព្រះសិអារ្យ
ឲ្យបែកប្រាជ្ញាឆ្លាតបរមត្ថ
ព្រះអង្គទេសនាទ្រង់ប្រោសសត្វ
សូមលុះអរហត្ដដូចបំណង។
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹក
អស់លោកជួយនឹកសច្ចាផ្សង។
ធ្វើបុណ្យចែកផលដល់ខ្ញុំផង
នឹកឈ្មោះម្ដងៗដូចធម្មតា។
សប្បុរសប្រុសស្រីគប្បីស្ដាប់
ឈ្មោះច្បាប់កន្លងព្រះឱង្ការ
ឱកាសឲ្យគិតប្រឹតប្រាថ្នា
ទាន់ព្រះសិអារ្យទាំងប្រុសស្រី។
៥០កុំរៀនព្រហើនប្រហែសធ្វេស
កើតក្នុងប្រទេសរាជបុរី
ឲ្យមានបារម្ភភ្ញាក់ស្មារតី
សីលប្រាំប្រាំបីខំសិក្សា។
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណ
គេបានជួបជាក់ឃើញភក្រ្តា
បានត្រងរងត្រាប់ព្រះពុទ្ធដីកា
បានលុះសោតាអរហត្ដហោះ។
យើងទាន់តែត្រឹមពាក្យបណ្ដាំ
បណ្ដូលសីល៥ជាកេរ្ដិ៍កោះ
កិច្ចការកងកម្មចាំមិនអស់
របស់ឫគល់គួររក្សា។
នេះចប់ចំណែកខាងបាសក
កុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងជួបព្រះសិអារ្យ
នមស្សការគោរពរំលឹកគុណ។
ព្រះចមចក្រពង្សមុនីនាថ
កំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសំបើមបុណ្យ
សំបូណ៌លើសលន់លុបលោកា។
៥៥លោកកីយដឹងហើយគួរកោតខ្លាច
ទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការ
បន្ទូលត្រួតត្រាគួរត្រងត្រាប់។
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃ
ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ
ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។
ចែកចេញជាកងសិក្ខាបទ
កំណត់ពីរយម្ភៃប្រាំពីរ
មិនឲ្យមានមោះហ្មងមន្ទិល
អ្នកបួសកុំខ្ជិលកាន់ឲ្យខ្ជាប់។
បាណាអទិន្នាជាបឋម
ជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វ
កាន់ក្នុងបន្ទប់លាយបន្លំ។
បន្លិចលុយកាក់សំងាត់
ទោសត្រូវអាបត្ដិលាក់សំងំ
បាសកផ្ញើទានគ្មានអារម្មណ៍
សន្សំតែទ្រពក្ដៅក្រហាយ។
៦០ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ
មិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ
សមសុខសប្បាយមិនទាស់គ្នា។
លោកសង្ឃគ្រប់វត្ដមានធំតូច
សង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍
មានពាក្យនិន្ទាតែរាល់វត្ដ។
បាដិមោក្ខពីររយម្ភៃប្រាំពីរ
អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដ
ចូលមាត់ចូលកមិនដឹងខ្លួន។
កងបាចិត្ដិយកៅសិបពីរ
និស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឲ្យមាំមួន
ល្អបរិសុទ្ធសួនមិនសាយសុស។
ប៉ុន្ដែសិក្ខាមិនសូវចាំ
ចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុស
ហ៊ានឈ្លោះពីព្រោះគេមិនដឹង។
៦៥សង្ឃាទិសេសប្រហែសបាន
ដប់បីសន្ដានប្រមាណថ្លឹង
បើធ្លាប់សង្រួមឲ្យយ៉ាងតឹង
មិនអរមិនខឹងមិនខាតខុស។
ឥន្រ្ទិយ៍ប្រាំមួយនាំឲ្យភ្លាត់
បាចិត្ដិយទុក្កដលាយចំរុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ
ភ្នែកមើលណេះណោះឃើញសុសសាយ។
សោតិន្ទ្រីយោសូរតិចខ្លាំង
ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយ
សើចលេងសប្បាយចំអន់គ្នា។
បរិស័ទអាបត្ដិទុក្កដញឹក
បារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរ
ត្រូវទោសអទិន្នាគរុភណ្ឌ។
ទ្រព្យសង្ឃជាដើមគឺចំណាំ
អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់
អវហាប្រាំជាន់បារាជិក។
៧០ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក
កិបទុកមិនចែកឲ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិក
ទុកខួបល្ងាចព្រឹកម៉ៅតែឯង។
ម្យ៉ាងទ្រព្យគេហែចូលវិហារ
បាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែង
គេតែងនឹងថាសង្ឃស្ស។
ប្រកាសប្រគេនជំនុំសង្ឃ
ចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់
សង្ឃរាជទុកដាក់មិនចែកចាយ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ
អវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ
លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។
ពីព្រោះអិន្រ្ទីយ៍ទាំង៦
លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹត
សិស្សមានគំនិតមិនហ៊ានថា។
៧៥សូមទានសន្ដោសសំដែងច្បាប់
ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណា
ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។
ខ្ញុំមិនមានពោលពាក្យបង្កាច់
ខ្លាចសីលលោកដាច់ខ្ញុំតំរង់
តំរូវតែតាមច្បាប់ព្រះអង្គ
ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។
កាលអង្គសំដេចព្រះចមភព
បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខា
ប្រញប្ដប្ដេជ្ញាមហាបរិស័ទ។
ភិក្ខុភិក្ខុនីអស់អរហន្ដ
អានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឲ្យបាត់
ប្រយ័ត្នឲ្យគង់ប្រយោជន៍យូរ។
ក្រោយនោះព្រះអង្គចូលនិព្វាន
អរហន្ដហោះធ្យានមានជាគ្រួ
មិនមានអ្នកណាដាក់ទូ
ទេសនាបង្ហូរពីព្រះឱស្ឋ។
៨០ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ
ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សំដែងធម៌អាថិមេត្ដាប្រោស
បាបបុណ្យគុណទោសនិងសីលទាន។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់
អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ
មិនមានអ្នកណាតែងទុក។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់
ស្រេចលើអានន្ទចាំទំនុក
ដំនែលព្រះអង្គដឹងគ្រប់មុខ
ជង្រុកធម៌អាថិមហាអានន្ទ។
ជាព្រះអនុជអាណិតសត្វ
ក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់
គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។
ចេះចប់អភិធម្មចាំរហូត
វិន័យព្រះសូត្រ៥ប្រការ
ប្រកាសអស់អង្គអរហន្ដា
បិដកឯណាជាឫគល់។
៨៥បមត្ថព្រះសូត្រអានន្ទចាំ
វិន័យទាំង៥ ឧាលីយល់
អរហន្ដទាំងអស់កើតរវល់
អំពល់អីពីរឿងធម៌អាថិ។
ព្រះបាទអជាតៈសត្រូវ
ជួយគិតតំរូវព្រះសាសនា
សម្មតិឲ្យឈ្មោះហៅក្សត្រា
ព្រោះព្រះមហាក្សត្រីយចូលគំនិត។
និយាយឲ្យដឹងដើមកំណើត
កកើតអក្ខរាចារស្លឹករិត
បកប្រែបាលីសេចក្ដីពិត
ពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។
ទសជាតក៍ទាំង១០មានគ្រប់វត្ដ
ប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដរឺសូត្រដារ
អ្នករៀនអក្ខរាពីរចំណែក។
ចំណេះចំណាំចាំដោយខ្លួន
ខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក
កើតឈ្លោះប្រកែកប្រកួតខឹង។
៩០ប្រកាន់តែខាងខុសរហូត
មិនរៀនមេសូត្រឲ្យចេះដឹង
អាងចេះតែ ក កាប៉ុណ្ណឹង
ខំប្រឹងចំអើតអួតខ្លួនត្រូវ។
ក្ដៅណាស់ពីរឿងយោជាយ៉ោ
តំលើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪ
ឥឡូវយ៉ោណាមិនសុខចិត្ដ។
អ្នកម្ខាងអាងស្រះតួប្រាំបី
ឲ្យដឹងបាលីជាកំរិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត
ព្រោះត្បិតឲ្យត្រឹមត្រូវមាត្រា។
អ្នកបួសគ្រប់វត្ដគ្រប់នគរ
ស ដាក់ជើង លរាប់ស្លស្លា
បើ ស ជើង ម រាប់ស្មស្មា
នាក់មានប្រាជ្ញាល្មមស្ដាប់បាន។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង
បើខឹងខ្ញុំឃាត់ថាឲ្យខាន
ខ ដាក់ជើង ម ពីបុរាណ
ក្មេងតូចប៉ុន្មានស្គាល់ខ្មខ្មា។
៩៥ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង
គួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណា
ឲ្យសាងសាលាប្រែបាលី។
ទ្រង់ចាំទំនៀមពីបុរាណ
ហើយបានជំនុំព្រមកុង្សីយ
បំណាច់ធ្វើស្ដេចគ្រងផែនដី
ទិសទាំងប្រាំបីរំពៃគ្រប់។
ព្រះកាយពលមិនរវល់រែក
ព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់
បន្ទូលមិនឈប់រាល់វេលា។
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិ
ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារ
ក្រែងគ្រុនរងារមិនបានសុខ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ
សោយរាជសម្បត្ដិសំបើមស្ដុក
ព្រះកាយប្រកបគង់ស្រណុក
ព្រះទ័យវិតក្កជាធម្មតា។
១០០មួយព្រួយនឹងឱបព្រះនគរ
ពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខា
សង្រួមកិរិយាមិនបរិសុទ្ធ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ា
ព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រ
ឲ្យប្រុងលំអុតសង្រួមកាយ។
បានចេញប្រកាសដាក់ប្រាកដ
ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយ
អស់ល្បែងទាំងលាយគ្រប់ចំពូក។
មិនត្រូវចំពោះស្ដាប់តន្រ្ដី
កុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូក
អ្នកបួសធ្វើលោកមិនត្រូវការ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃ
សង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗ
អ្នកចេះសិក្ខាគេទាស់ភ្នែក។
១០៥លោកនេនកុំសុំលុយចិនចាយ
បិណ្ឌបាតតែបាយម្នាក់១វែក។
គ្រឿងម្ហូបចំណីបាសកចែក
កុំស្ពាយពុនរែកវាថោករិក។
របស់បាសកគេប្រគេន
ប្រគល់លោកនេនបានលោកភិក្ខុ
ចិញ្ចឹមជីវិតនិងបាយទឹក
បិណ្ឌបាតតែព្រឹកយប់សូត្ររៀន។
លោកណាត្រឹមត្រូវមិនសូវខុស
ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀន
ពាក្យប្រៀនប្រដៅឲ្យផ្អើលភ្ញាក់។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ
វិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ជំពាក់
ចំពោះធុរៈនឹងសាសនា។
ពីត្រឹមនោះរៀងដរាបមក
ដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថា
ដល់មកករុណាយើងសព្វថ្ងៃ។
១១០ហេតុនេះលោកសង្ឃប្រុងពិនិត្យ
សៀភៅស្លឹករិតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ
បើនៅសង្ស័យឲ្យសិក្សា។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់
ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកា
បង្គំថ្វាយដល់ព្រះករុណា
សូមទ្រង់មេត្ដាជ្រាបព្រះទ័យ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង
ពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃ
ក្រួញក្រាបសិរសីក្រោមព្រះបាទ។
ព្រះសង្ឃទាំងអស់ទោះតូចធំ
អភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថ
សង្ឃជាល្អស្អាតខ្ញុំមិនថា។
ខ្ញុំពោលតែលោកធ្វើអាក្រក់
បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណា
និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។
១១៥ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ
ឲ្យស្វែងតំរង់រៀនតំរេះ
ឲ្យមើលតំរាប់លោកអ្នកចេះ
កុំដេកតែអេះតិះដៀលគ្នា។
អ្នកម្ដាយឪពុកឲ្យឈ្មោះអ៊ូ
ពូជពង្សអំបូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុកមានស័ក្ដិងារ
ចៅពញាធម្មធារាធ្វើមេស្រុក។
ក្នុងខែត្រភ្នំពេញឃុំកំបូល
ជាប់ផៅត្រកូលម្ចាស់អង្គប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
អ្នកម្តាយអាពុកបងប្អូនជិត
ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ
បង្កកើតខ្ញុំទូលបង្គំ។
បង្កើតពីដើមគំនិត
ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជន
បួនច្បាប់ពីមុនជូនរាជការ។
១២០បោះពុម្ពសៀវភៅចែកសព្វសាយ
បណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថា
សូមទ្រង់មេត្ដាប្រោសប្រណី
ឱនកាយប្រណម្យសូមអនុញ្ញាត
ក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលី
សេចក្ដីចែងចប់ម៉្លេះហើយហោង។

បណ្ដាំក្រមង៉ុយ (Krom Ngoy's message)

បណ្ដាំក្រមង៉ុយ


បណ្ដាំក្រមង៉ុយ ជាបទព្រហ្មគីតិ និពន្ធឡើងក្នុងរវាងឆ្នាំ១៩៣៥ ដោយកវីក្រមង៉ុយ​ ។

ខ្លឹមសារ

បណ្ដាំក្រមង៉ុយ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
នេះបទព្រហ្មប្រាជ្ញប្រែ                 ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មាតី
គួរគប្បីឲ្យឧស្សាហ៏។
កុំខ្ជិលកុំល្ងង់ពេក
ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថិ
ប្រាជ្ញាផ្សំនឹងគំនិត ។
កំណើតកើតជាមនុស្ស
មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត
គិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់មិនផ្អើលភ្ញាក់
ដូចភ្នែកខ្វាក់ទាំងសងខាង
មានរូបគ្មានអ្វីអាង
សាងបាបថោកកើតមកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាប
កាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ
កាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួស
ទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៌អាថិ
កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ
ពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូត
ពូជភរភូតមិនផុតផៅ ។
ឪពុកម្តាយស្លូតត្រង់
ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រេដៅ
ឲ្យកូនចៅបានចេះដឹង។
ឪពុកគ្មានតំរិះ
ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង
ឪពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹក
ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ
លោមអង្វរឲ្យកូនខំ។
កូនកាចបំពេញទុក្ខ
ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសម
មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឪពុកម្តាយក្សត់ខ្សោយ
កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់
គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិល
ឥតមន្ទិលរឿងធម៌អាថិ
គួរកូនចៅសិក្សា
រៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តា
មានថេរាមានថេរី
ភិក្ខុភិក្ខុនី
ធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរ
ចេះភ្លើៗធ្វើឲ្យភ្លាត់
ព្រះអង្គទ្រង់សន្មត
សិក្ខាបទដល់ឥឡូវ ។
ទំលាប់ទំនៀមខ្មែរ
ខំធ្វើស្រែចង់បានស្រូវ
អ្នករៀនច្បាប់ខុសត្រូវ
ទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំង
ចេះតតាំងពីដូនតា
ចេះលេខចេះអក្ខរា
សរសេរចារទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាស
នាំពីចាស់គំនិតខ្លី
ល្ងង់ដប់ចេះពីរបី
ចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរ
មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់
គេសូត្រប្រាប់ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែត
ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង
ពឹងរកគេសរសេរឲ្យ។
មនុស្សក្រហេតុពីខ្ជិល
មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ
ញឹងខាងឲ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់
ជួញលិចលង់មិនលៃលក
ទិញថ្លៃទៅលក់ថោក
ចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិត
ដេកដើរគិតកើតរវល់
ប្រាជ្ញាជាឫគល់
កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះ
បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់
ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិត
មិនចេះគិតចង់ដឹងអ្វី
រូបប្រុសរិកដូចស្រី
នឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាច
ល្ងង់កោងកាចអាងចាក់កាប់
ឆាប់ខឹងមិនដឹងច្បាប់
កាលណាស្លាប់គេត្រេកអរ។
អ្នកចេះតំរិះដល់
អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្ឥតចិត្តជាល្អ
សួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាច
អ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះ
អ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះសព្វសុស
ប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹង
ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូច
ខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេ
មិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុស
ការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែង
តែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិត
មើលឃើញជិតៗរៀងអាយ
ភ្នែកធ្មេចមើលឃើញឆ្ងាយ
សព្វសុសសាយមិនសេសសល់។
រៀនរកស៊ីលក់ទិញ
ខាតចំណេញគិតឲ្យដល់
ឲ្យដឹងការកិច្ចកល
ទើបកើតផលប្រយោជន៏ខ្លួន។
ឲ្យរៀនលេខនព្ធន្ត
បូកហាគុណឲ្យមាំមួន
ដីសនិងក្តារឆ្នួន
ក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់
មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនខាន
ធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីង
ភ្នែកជញ្ជីងគេចុចល្ឥត
អ្នកល្អថ្លឹងប្រឹងប្រឹត
ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់
ស្រូវកន្ទក់កន្តាំងតៅ
របស់ទោះឆ្អិនឆៅ
សំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោក
ដូរថ្លៃថោកអាក្រក់ល្អ
អស់ស្រូវទៅជាក្រ
អង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់
ចិននៅផ្ទះដេកចំខែង
ផ្ទះចិនពីរបីល្វែង
មានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិត
ស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ
កេរ្តិ៍ម៉ែឪចិនអូសអស់ ។
ចិនមកពីស្រុកនាយ
មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ
គ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំង
ផ្សំកំលាំងនិងប្រាជ្ញា
អំរែកជិះលើស្មា
មានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខ
ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
ចិនរែកមិនដែលពុន
ស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយ
រាប់កាក់លុយប្រមូលទុក
ឪទិនស្រាពីមុខ
ទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅ
កន្តាំងតៅធ្វើជាស្រែ
គ្មានត្បាល់គ្មានអង្រែ
អង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាស
ស្រេកស្រាណាស់ផឹកជឿសិន
គំនិតគិតមិនឆ្អិន
ផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រា
បែកប្រាជ្ញាច្រើនកន្លែង
អ្នកម្យ៉ាងបែកខាងល្បែង
មិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់
មារយាទអាក្រក់មិនបានល្អ
ផឹកចោលការរបរ
ផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់
ប្រាប់សំលាញ់ពួកម៉ាកមិត្ត
គូកនទោះឆ្ងាយជិត
រឹតប្រមូលលុយឲ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់
ធុំឆាខ្លាញ់បក់ឆួលក្លិន
ឃើញបាយសម្លឆ្អិន
ផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោក
មារយាទទាបថោករិកសៀធី
ចិនប្រើសែងរែកលី
ស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិត
នឹកក្នុងចិត្តមិននិយាយ
មារយាទខ្មែរច្រើនរាយមាយ
រលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់
ទាបថោកដល់ប្រពន្ធកូន
អាប់យសទាំងបងប្អូន
ដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងស
មានទ័លក្រខ្សត់ខ្លះដែរ
ស៊ីផឹកស្និទ្ធតាមសែ
តមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំ
កាប់ដីដាំដោយកៀនកោះ
ដំឡូងត្រាវចេកម្នាស់
ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹក
កែងកោងរិកអួតអម្បូរ
ខ្វះលុយអង្គុយថ្ងូរ
កើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំ
គួរតែដាំឲ្យគ្រប់មុខ
ដីកេរម្តាយឪពុក
មិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃ
ផ្តិតមេដៃផ្តាច់ជាកេរ
មិនវាស់លេងទទេ
រេរិះយកពន្ធរាល់ឆ្នាំ ។
ដូងស្វាយអំពៅចេក
កុំខ្ជិលពេកដេកប្រចាំ
ម្លូស្លាម្រេចខ្ទឹមថ្នាំ
ត្រូវតែដាំកុំឲ្យខ្វះ។
ទេសឯកសំពត់ស
ដីវាលល្អដាំកប្បាស
កុំខ្ជិលតាមចាស់ៗ
មនុស្សនឿយណាស់មិនដែលក្រ។
បន្លែដាំគ្រប់មុខ
យកគ្រាប់ទុកដាំបន្ត
ចាក់ដីជាតិល្អៗ
បង្ការស្លពេលល្ងាចព្រឹក។
ម្លូស្លាថ្នាំខ្ទឹមម្រេច
លូតលាស់លេចពីស្រោចទឹក
បានផលផ្លែរឺស្លឹក
កុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុក
ខ្មែរគ្រប់ស្រុកទិញដូរយួន
អំបិលធូបក្រមួន
ពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់
ស៊ីឲ្យដល់ខួបខែវិញ
ឲ្យបរិបូរពោរពេញ
ខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុង
ច្រកពេញអុងអាងខាងលិច
កុំទិញក្តោបខ្ចប់វេច
អស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបី
វាល់នឹងល្អីទូលកណ្តៀត
ខ្លួនក្រត្រដរេឆ្លៀត
មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រី
គួរគប្បីប្រុងគំនិត
ចិញ្ចឹមជន្មជីវិត
គិតឲ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការ
សូត្រធម៌អាថិទាំងប្រុសស្រី
ឲ្យត្រឹមត្រូវបាលី
ដូចស្រដីខាងដើមស្រាប់ ។
រាល់រូបទាំងប្រុសស្រី
កាលចេះស្តីព្រោះចេះស្តាប់
ម៉ែឪតំរូវប្រាប់
កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាងសីលទាន
មិនបំពានខុសពុទ្ធដិកា
កូនកាត់តាមមេបា
មិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្ម
ស្អប់សីលប្រាំដូចសត្រូវ
កូនកាត់តាមម៉ែឪ
អាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផល
ធ្លាក់ទៅដល់អបាយបួន
កងកម្មចាំគំគួន
គេចវេះពួនមិនកំបាំង ។
ព្រះអង្គមានពុទ្ធដីកា
ប្រៀបឧមាជាទីតាំង
ដូចគេមានកំលាំង
សំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់
រឺនឹងចង់បរគេចវេះ
កង់វិលមិនរបេះ
ជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំ
ចូលរូងភ្នំរូងគុហា
យកថ្មផ្ទាំងរាំងទ្វារ
កម្មវេរាតោងតាមបាន ។
កងសីលមានអង្គប្រាំ
វេរាកម្មដិតដោយដាន
នរកប្រេតតិរច្ឆាន
ខានឃាត់ខាំងរាំងមគ្គផល ។
គួរខំសាងសីលទាន
យកនិពា្វនជាត្រើយថ្នល់
យូរឆាប់គង់តែដល់
កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិត
មើលគំនិតចិត្តដូនតា
ប្រព្រឹត្តខុសសាសនា
គេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវ
ចុះក្នុងផ្លូវកន្លងច្បាប់
ចាស់ស្តីគប្បីស្តាប់
ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។
គោរពគុណទាំងបី
សូត្របាលីតាមចំណាំ
រក្សាអង្គសីលប្រាំ
កម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយ
កន្លងបា្លយជាងពីរពាន់
សព្វថ្ងៃលៃគ្នេគ្នាន់
មិនទាន់គ្រប់ជាងប្រាំរយ។
ឥឡូវចិតប្រាំបី
នៅម្ភៃមួយខាងក្រោយ
កូនចៅកុំបណ្តោយ
ឲ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ដំណាល
ថាកណ្តាលព្រះសាសនា
ទំនាយក្បួនតំរា
ថានឹងរៀវហើយរីកវិញ ។
ហេតុនេះអស់កូនចៅ
ទោះល្ងង់ខ្លៅយ៉ាងណាមិញ
ខំអុស្សាហ៏ទន្ទេញ
បំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះ
រៀនតំរិះកុំរាយមាយ
កូនណាមិនស្វាធ្យាយ
មិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់
ជួបប្រាំពាន់ទៅខាងមុខ
ទំនាយរាយទំនុក
ថាឪពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្ប
គុំសម្លាប់គ្នាបងប្អូន
មិនដឹងតាដឹងដូន
សូន្យសីលទានមិនមានសល់។
គួរគិតកុំសាងកម្ម
កាន់សីលប្រាំចាំដំកល់
ខំសាងមគ្គសាងផល
នឹងបានដល់ឋានសាន្តសុខ។
នឹងរួចពីកាប់ចាក់
មិនបានធ្លាក់ទៅនរក
ព្រះសិរអារ្យត្រាស់ខាងមុខ
រាសាយទុក្ខសោករាល់ថ្ងៃ។
នេះហៅច្បាប់បណ្តាំ
ថាពាក្យប្រាំៗមួយផ្ទូន
បទព្រហ្មគ្រប់ឃ្លាបួន
ជួនចែងចប់ម្ល៉េះហើយហោង។

សេចក្ដីរំលឹកដាស់តឿន (Reminding for next generation)

សេចក្ដីរំលឹកដាស់តឿន

សេចក្ដីរំលឹកដាស់តឿន ជាបទពាក្យ៧ និពន្ធឡើងនៅឆ្នាំ១៩៣១ ដោយកវីក្រមង៉ុយ​ ។

ខ្លឹមសារ

សេចក្ដីរំលឹកដាស់តឿន មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
អ្នកភិរម្យភាសាអ៊ូ
លើកដៃទាំងគូប្រណម្យផ្ចង់
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ
ព្រះធម៌ព្រះសង្ឃប្រសើរសាយ។
ព្រះគុណគ្រូឧជ្ឈាយាចារ្យ
មាតាបិតាបង្កើតកាយ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ
ខ្ញុំសូមអធិប្បាយចែកពាក្យជូន។
ព្រះពុទ្ធសករាជព្រះសាសនា
អតិកន្តាកន្លងធួន
ពីរពាន់បួនរយចិតសឹបបួន
ជួនខែនិងថ្ងៃគ្មានកន្លង ។
ដើមឆ្នាំមមែក្នុងត្រីស័ក
ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង
លឺពាក្យអ្នកផងទាស់ទែងគ្នា ។
មិនបានកាប់ចាក់ដល់បាក់បែក
ថ្ងៃនេះជជែកថ្ងៃស្អែកជា
ចាក់ដោតរាលរោលពោលពណ៌នា            និន្ទាដៀលត្មះចាស់បុរាណ ។
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី
រឿងធម៌បាលីស្តីប្រមាណ
ប្រមាថទៅមកមិនឈប់ខាន
ហាមប្រាមមិនបានមិនបាត់មាត់។
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ
លោកសង្ឃបួសរៀនមានដោយវត្ត
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់
ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
គេចាប់ថាខុសប្រកាន់ខឹង
មិនដឹងថាខ្លួនរៀនមិនដល់
មិនដែលសួរគេព្រោះមិនឆ្ងល់
សំគាល់ថាខ្លួនត្រូវមិនខុស។
អ្នកប្រាជ្ញលោកសូត្រចំបាលី
ថាគេធម៌ថ្មីស្តីបន្តុះ
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ
មិនព្រមចំណុះខុសចំណាំ ។
ចំណែកចំណេះចេះរាល់ខ្លួន
បារាជិកបួនវិន័យប្រាំ
មហាវគ្កចុល្លវគ្គអាទិកម្ម
ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។
ផ្តាំឲ្យតែកាន់សិក្ខាបទ
អ្នកបួសរាល់វត្តត្រូវសាមគ្គា
ព្រះពុទ្ធរូបរាល់វិហារ
វន្ទាគោរពរាល់យប់ថ្ងៃ។
នមស្ការបង្គំធម៌បីបទ
សូត្រហបមាត់នឿយជើងដៃ
មិនដឹងប្រាកដរតនត្រៃ
មិនចេះសង្ស័យសួរអ្នកណា។
អ្នកប្រាជ្ញលោកសូត្រចំបាលី
ប្រែចេញសេចក្តីឲ្យពិស្តារ
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា
គេថាខ្លួនខុសប្រកាន់ខឹង ។
ធម៌សម្ពុទ្ធេសូត្រលាន់ៗ
ព្រះពុទ្ធរយពាន់ខ្លះមិនដឹង
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង
មិនប្រឹងរៀនប្រែបកបរិយាយ។
ចេះហើយមិនដឹងថាខ្លួនខុស
មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ
បាលីច្រលំពាក្យនិស្រាយ
នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។
គេថាសូត្រធម៌មិនចេះប្រែ
បានបុណ្យខ្លះដែរតែមិនពេញ
បើចេះប្រែផងបានចំណេញ
ខ្លួនរិតទន្ទេញតែបែបចាស់។
ចចេសទទឹងរឹងជជែក
ប្រកឹងប្រកែកប្រកួតម្នះ
ម្នៅៗសត្រូវនឹងធម៌ព្រះ
ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មានកាលត្រលប់ជាគថ្លង់
មម៉េងមម៉ង់ឆ្កួតមួម៉ៅ
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ
ហ្នឹងហៅចេះហើយមិនប្រសប់។
ប្រសិនបើឱនខ្លួនខ្លបខ្លាច
អ្នកប្រាជ្ញកាលណាលោកនឹងស្អប់
ធម៌អាថិអ្នកណានឹងចេះចប់
កុំកាន់ទំលាប់ទំលោយខ្លួន។
ទំលាក់ឲ្យទាបសុភាពវ័យ
ព្រះសូត្រវិន័យធំជាងក្បួន
ព្រះអភិធម្មជាមាំបួន
នេះហើយប្រធួនគួររៀនទៀត។
ពាក្យពីបុរាណជាពាក្យងាយ
ពាក្យក្បួនទូលាយស្រណុកជ្រៀត
ឯពាក្យគម្ពីរទីចង្អៀត
គួរឆ្លៀតជ្រើសរកយកឲ្យបាន។
ឲ្យបែកគំនិតគិតច្រើនផ្លូវ
មួយខុសមួយត្រូវជាពីរស្ថាន
គេប្រាប់ថាខុសគួរឈប់ខាន
ឃើញត្រូវប៉ុន្មានប្រមូលយក។
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា
អ្នកប្រាជ្ញចែងចារចងទុកមក
ព្រះសូត្រវិន័យលោកលៃលក
ប្រែសព្ទសៀតស៊កច្រើនប្រការ
ពាក្យពិតប្រាកដបទបាលី
ប្រែចេញសេចក្តីឃើញពិស្តារ
គួរស្តាប់ឲ្យស្តែងសិនកុំថា
កុំអាងតំរាតំរាប់ចាស់។
តំរាយបុរាណយូរអង្វែង
មិនលែងច្រលំមានលើសខ្វះ
អ្នកប្រាជ្ញជំនុំឃើញខុសណាស់
ចោលខ្លះទុកខ្លះដោយពិស្តារ។
យ៉ាងធម៌«តិរោក»ពីបុរាណ
មិនដឹងជាបានពីគ្រូណា
សូត្រលាយចំរុះខុសអក្ខរា
មិនបានជាការប្រយោជន៍អ្វី។
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ
រុះរើរៀបចំផ្សំបាលី
អ្នកខ្លៅហៅធម៌តិរោកថ្មី
សម្តីបែបឡកចំអកខឹង។
សង្ខេបរឿងសូទ្រធម៌ត្រូវខុស
កូនចៅប្រុសៗគួរខំប្រឹង
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹង
សំលឹងអក្ខរាឲ្យប្រាកដ។
ប្រការមួយទៀតចាស់ជាន់មុន
ធ្វើបុណ្យអភិសេកបែកច្រើនបទ
ច្រើនបែបរាប់អានគ្មានកំណត់
សន្មតថាធ្វើតាមបុរាណ។
អាចារ្យមួយប៉ែកអភិសេកខ្ជិល
បង្វិលពពិលរំពេចបាន
អាចារ្យមួយថាធ្វើតាមបាន
លំអានគម្ពីរបឋមត្រាស់។
ទេសទសជាតកចប់អភិសេក
ព្រឹកស្អែករៀបចំមធុបាយាស
មានមារលើកពលច្បាំងដេរដាស
ធ្វើច្រាសត្រលប់ក្រោយជាមុន។
បើធ្វើឲ្យត្រូវតាមសាស្រ្តា
នាងនាថសុជាតាគេមានគុណ
ថ្វាយមធុបាយាសព្រះមានបុណ្យ
និមន្តទៅផ្សងបីដងត្រាស់។
ទេវតាផ្អើលចុះពេញផែនដី
គ្រប់ទិសប្រាំបីមីរដេរដាស
កក្រើកញាប់ញ័រទាំងអាកាស
អរណាស់ថ្វាយសព្ទសាធុការ។
ហេតុនេះអ្នកចេះចាំនិទាន
ធ្វើរោងធ្វើរានថ្វាយទេវតា
អ្នកប្រាជ្ញចេះថ្មីស្រដីថា
អាចារ្យនាំធ្វើខាតប្រយោជន៍។
អាកាសទេវតានៅស្ថានខ្ពស់
គេខ្ពើមជាមនុស្សក្លិនអសោច
ឧស្សាហ៍ដាក់នំឲ្យហិចហោច
ចំណេញស្រមោចចោមរោមស៊ី
អាចារ្យមួយទៀតចេះរៀបចំ
ប្រណម្យសំពះក្រុងពាលី
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី
ពេញទីចោលត្រៃសរណគមន៍។
ចំណីចំណែកចែកដាក់ពែ
ចំណេញបានឆ្កែវាស៊ីនំ
នាងហ៊ីងធរណីថាជាធំ
សូមសុំទឹកដីសាងកុសល។
អាចារ្យជាន់ចាស់ដោះសង្ស័យ
ថារតនត្រៃគេតំកល់
តំកើងលើកឡើងជាដើមផល
ប្តឹងដល់ទេវតាជាសាក្សី។
សង្ខារិករលឹកគុណ
ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី
បូជាភ្ញីផ្កាស្លាបារី
គ្រប់ទិសប្រាំបីសឹងឲ្យមាន។
អភិសេកព្រះពុទ្ធតាំងកសាង
តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ
រំលឹកទេវតាជាប្រធាន
ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។
ថាបើទេវតាខ្ពើមចំណី
ស្អប់ស្លាបារីមិនចង់ជក់
បិសាចភ្លើៗមិនលែងភ្លក់
អារុក្ខទេវតាមិនលែងសោយ។
នំនែកចំណីឆ្អែតស្កប់ស្កល់
សេសសល់បានប្រេតគ្នាស៊ីក្រោយ
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យ
បានដោយមគ្គផលកុសលដារ ។
លោកសូត្រតិរោកតែរាល់ព្រឹក
យំកិញ្ចិច្រូចទឹកថែមយថា
បញ្ជូនអានិសង្សដល់ដូនតា
ប្រាថ្នាដូចម្តេចក៏សឹងបាន។
ក្រែងដូនតាណាទៅជាប្រេត
រឺមួយអណ្តែតជាតិរច្ឆាន
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន
រាប់អានទេវតាប្រាថ្នាសុខ។
ថាបើទេវតាមិនព្រមសោយ
កុំឲ្យខុសចុះនរក
នរូកើតភាន់ផុតក្នុងភក់
វីវក់ក្នុងវាលវដ្តសង្សារ។
មិនដាច់សង្ស័យដូចអរហត្ត
លោកកាត់កាមគុណនិងតណ្ហា
ត្រង់ភ្លឹងមិនងាកពឹងទេវតា
ប្រាថ្នានិញ្វនគ្មានត្រលប់ ។
ឃើញឆ្លងមិនផុតភពទាំងបី
ធម៌អាថិបាលីចេះមិនចប់
មិនចោលសីល៥កម្មបទ១០
រាវរៀបឲ្យសព្វកុំឲ្យសល់
សម្បត្តិសួគ៌សុខកើតពីទាន
ឈោងយកនិញ្វនឈានមិនដល់
មិនដើរហួសសោតាមគ្គផល
តម្កល់និញ្វនទុកដោយឡែក ។
នេះចប់ចំលើយអ្នកប្រាជ្ញចាស់
ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក
ប្រាកដនិញ្វនជាស្ថានឯក
ចំណែកសោតាក្នុងតែបាន។
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ
ទានណាខាតខុសត្រូវឲ្យខាន
អារុក្ខអារក្ខកុំរាប់អាន
ជាស្ថានទាបថោករកធ្វើអ្វី ។
សង្ខេបរឿងសូត្រធម៌ត្រូវខុស
កូនចៅស្តាប់ចុះទាំងប្រុសស្រី
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី
គប្បីចូលចិត្តជឿពួកណា។
បើរឿងសូត្រធម៌អាថិបាលី
គួរចូលប្រាជ្ញថ្មីខំសិក្សា
ប្រយោគប្រធានមានមាត្រា
រាជការបានធីប្រឡងជាប់ ។
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន
ធ្វើរានទេវតាដោយសារធ្លាប់
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់
អាចារ្យបង្គប់គ្នាធ្វើទៅ ។
បើបែរជាខានមិនបានសុខ
មិនបានធ្លាក់ចុះនរកជ្រៅ
បើធ្វើទេវតាមិនជ្រកនៅ
ស្ថានគេសន្ធៅសន្ធឹងហោះ ។
ហេតុនេះគួរគិតគូររំពឹង
ជញ្ជឹងកុំឲ្យសល់ចន្លោះ
ចាស់មុនមានគុណរាប់មិនអស់
មិនឲ្យចោលសោះក៏មិនបាន។
គួរគិតឲ្យសព្វគ្រប់អន្លើ
គួរធ្វើរឺគួរបង្អង់ខាន
បើធ្វើមិនខាតបង់ប៉ុន្មាន
បើខានក៏គ្មានទោសទាស់អ្វី។
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត
ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី
អាយុថយខ្លីជាងដូនតា ។
ពាក្យនេះសង្ខេបស្លេះមួយប៉ែក
មានឈ្លោះប្រកែកច្រើនប្រការ
មិនចាំប្រាកដគម្ពីរណា
ពោលថាទឹកដីនេះគ្មានគុណ ។
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់
សាយសុសសួរដល់ពួកអ្នកមុន
អ្នកមួយរេរារង់រែកពុន
មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
អ្នកក្រោយបណ្តោយសូរអ្នកមុន
ថាដីមានគុណប៉ុន្មានយ៉ាង
សំគាល់គោលអ្វីជាតីតតាង
មានរាងឃើញក្នុងគម្ពីរណា។
រុកម្ខាងថាអាងនគរកាយ
បរមត្ថអធិប្បាយក្នុងសាស្រ្តា
ធាតុទឹកតួ ន អង្គអក្ខរា
ជាគុណមាតាពីរដណ្តប់។
ធាតុទឹករំលឹកពីសេម្ហំ
វកំ យកនំ រហូតចប់
ធាតុដី កេសា មសំ សព្វ
បញ្ចប់ បិត្តំ គុណបិតា ។
អ្នកចេះបិដកឆ្លើយបីដង
ថានោះជាកងពួកកេសា
ហៅធម៌អាច់នោមក៏ល្អើមល្អា
អ្នកណារំលឹកគ្មានប្រយោជន៍។
អ្នកមួយថាភាវនាកុំឈប់
ជាទីអសុភផ្លូវអសោច
អសារឥតការស្លាប់ជាខ្មោច
គេដុតឆេះខ្លោចគ្មានខ្លឹមសារ។
គួរគិតកុំស្តាយកុំស្រណោះ
រូបរាងទាំងអស់ជាអនិច្ចា
អនិច្ចំមិនទៀងល្អៀងសង្ខារ
សង្ឃឹមរូបានេះមិនបាន។
សរសៃរសាច់ស្បែកសង្គេគគ្រប់
ជាសាកអសុភកម្មដ្ឋាន
របស់ខាងក្នុងទាំងប៉ុន្មាន
មុខជាមិនខានរលាយបាត់ ។
ទឹកដីខាងក្រៅក៏មានគុណ
ព្រោះដីកើតមុនទើបកើតសត្វ
កើតសព្វរូបកាយអធិប្បាយកាត់
លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។
គម្ពីរត្រៃវេទដើមសាសនា
ត្រៃយុតត្រៃតាគ្រប់ជាបី
ព្រះពុទ្ធចេញសាងអាងទឹកដី
សន្សំបារមីក្នុងភទ្ទកប្ប។
ភទ្ទកប្បនេះមានព្រះពុទ្ធ៥
បានរៀនចេះចាំជាសណ្តាប់
សំដែងថាចុះនរកមួយកប្ប
លោកប្រាប់ថាជេរព្រោះទឹកដី។
អ្នកម្ខាងថាអាងរៀនសាស្រ្តា
ប្រែអស់គាថាបទបាលី
ព្រះពុទ្ធទតគ្រប់ភពទាំងបី
ត្រង់គុណទឹកដីមិនឃើញមាន។
កេសាអក្ខរាទាំង៥គូ
មិនគួរបើយកមកសន្និដ្ឋាន
យើងចេះដឹងដែរតែមិនហ៊ាន
ដូចពោលបំពានហួសពុទ្ធដិកា។
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ
សព្វថ្ងៃនៅក្នុងឧេក្ខា
មិនទាន់ដាច់សេ្រចទៅខាងណា
មិនឃើញពិស្តារស្តាប់មិនបាន ។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ
ចង្ហាន់ថ្វាយព្រះថាឲ្យខាន
ដ្បិតព្រះមិនឆាន់នៅពេញចាន
របស់ប៉ុន្មានបានអាចារ្យ។
របៀបរាប់បាតមានកន្ទោង
១ឈេង២ឈោងហៅបាយដារ
បាយដាក់ហ្នឹងតើឲ្យអ្នកណា
អសារឥតការឥតប្រយោជន៍។
ព្រះពុទ្ធមិនឆាន់មិនចេះស្តី
យើងអាងបាលីឧទ្ទិសដល់
តម្លើងចង្ហាន់លើកតំកល់
សេសសល់ប្រគេននេនសាមណេរ
សមណៈបួសរៀនមានសីលដប់
ប្រសប់ប្រសើរគ្រាន់បើដែរ
បញ្ចូនមគ្គផលដល់ឪម៉ែ
បង្វែរឧទ្ទិសតាមប្រាថ្នា។
អ្នករេគំនិតគិតគៃកាញ់
ចូលបទកំណាញ់ក្រៅតំរា
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសា
ខ្លាចបានអាចារ្យស៊ីខាតទុន។
អ្នកម្ខាងថាអាងដាក់ឲ្យប្រេត
ដោយហេតុគ្នាឃ្លានគ្នាហិនហោច
គ្នាស៊ីខ្ទុះឈាមក្លិនអសោច
បិចបោចចែកទានគ្នាស៊ីផង។
ប្រេតត្រូវជាញាតិធម៌តិរោក
គ្នាបានងើបមកព្រោះគេផ្សង
បានស៊ីដោយសារដារម្តងៗ
បានដូចបំណងបំណាច់នឹក។
ចង្ហាន់ថ្វាយព្រះត្រូវបូជា
អាចារ្យវន្ទាសូត្ររំលឹក
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍
បាយទឹកជាទានមានមគ្គផល។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់
ថាពូនភ្នំខ្សាច់មិនបានបុណ្យ
ជីកដីលៀនភ្នែករែកត្រុន
ដឹងបានជាគុណប្រយោជន៍អ្វី ។
នាំគ្នាអុជធូបហែទក្សិណ
អាចារ្យនោះឆ្អិនខាងបាលី
ហើយមានចេះធម៌បំបួសដី
មិនដឹងជាដីឆ្លើយថាម្តេច។
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង
តំណាងចេតិយព្រះសរពេជ្ញ
ព្រះសាររីរឹកធាតុយើងមិនភ្លេច
ដ្បិតបុណ្យយើងតិចទៅមិនដល់។
បើធ្វើដោយវាលកណ្តាលថ្ងៃ
គង់ជាប់និស្ស័យបានកុសល
បើដើមពោធិ៍ពិតរឹតបានផល
តំកល់ដើមពោធិ៍យកជាម្លប់។
ពូនភ្នំតំកើងពោធិព្រឹក្ស
រលឹកដល់អង្គព្រះចមភព
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់
កុំឲ្យកំពប់ហៀរហូរដី ។
បើចេះរំលឹកបានបុណ្យណាស់
ជឿចុះប្រាជ្ញចាស់កុំជឿថ្មី
ប្រាជ្ញចាស់ក៏ចេះប្រែបាលី
បរលោកលោកិយក៏ចាស់ដឹង ។
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល
ចាក់ដោតរោលរាលនាំក្មេងខឹង
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង
ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់
ធ្វើតាមតំរាប់ចាស់បុរាណ
បុរីនគរធ្លាប់រាប់អាន
តែខានខ្លាចខុសក្បួនតំរា។
ច្រើនជឿតំរាប់ក្បួនលោកិយ
មានកូនប្រុសស្រីត្រូវរៀបការ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា
ផឹកស្រាលៀនភ្នែកជជែកឈ្លោះ
បណ្តោយឲ្យយកគ្នាទទេ
មេបាធ្វើគេក្រែងមិនរស់
នាំកូនសែនខ្មោចអសោចឈ្មោះ
ពីព្រោះមានប្តីមិនរៀបការ។
រៀបកិច្ចមង្គលមានច្រើនយ៉ាង
ពួកចាស់ច្រើនអាងក្បួនតំរា
បើតាមតំរាយព្រះសូត្រថា
មេបានាំកូនចុះនរក ។
បុត្តទារស្ស សង្គហោ
ហីនោ គាមោ ធម៌អ្នកស្រុក
សង្រ្គោះកូនផុងទៅក្នុងភក់
ហ្នឹងហៅអាពុកពន្លិចកូន។
បើធ្វើមង្គលឲ្យរួចបាប
រួចពៀរដរាបអស់តាដូន
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ
ប្រមូលបងប្អូនស៊ីម្លូស្លា។
ជ្រូកមាន់កុំបាច់សំលាប់
តៃសាកមានស្រាប់ទិញពីផ្សារ
ផ្សំកូនប្រុសស្រីតាមមេបា
អាចារ្យប្រមូលអស់ចាស់ទុំ។
ប្រុសស្រីអង្គុយកាន់ពពិល
បង្វិលប្រាំបួនដណ្តប់ជុំ
ធ្វើកិច្ចមង្គលក្នុងជំនុំ
ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត
ចង់ឲ្យគេកោតនាលោកីយ
យើងធ្វើយាងតិចត្រលេចខ្លី
បានប្តីប្រពន្ធដូចៗគ្នា ។
ហៅកូនសង្រ្គោះម្តាយឪពុក
រួចទោសរួចទុក្ខអស់មីងមា
អាពុកសង្រ្គោះគ្មានវេរា
អាវាហ៍វិវាហមង្គល។
មិនគួរបង្គាប់ឲ្យកោរជុក
ហេតុម្តាយអាពុកនាំរវល់
អាចារ្យតែងក្បួនឲ្យអំពល់
ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។
អ្នកខ្ជិលគេជឿសីលមាំមួន
ពាក្យក្បួនតំរាគេមិនរាប់
គេថាមិនរស់ពីព្រោះធ្លាប់
មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។
យ៉ាងដូចចិនយួននៅដាក់ផ្សារ
ស្រុកស្រែចំការក្រុងភ្នំពេញ
កើតឡើងដុះសក់មិនកោរវិញ
រវល់ដូរទិញអង្គុយលក់ ។
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់
តមដាច់មិនដែលស៊ីប្រហ៊ក់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់
ទូលស្រូវកន្ទក់ទៅដូរចិន ។
ហេតុតែជាខែ្មរសម្បុរខ្មៅ
គំនិតគិតឆៅមិនសូវឆ្អិន
រកស៊ីមិនឆ្អែតជឿចែសិន
អាចឹកវាកិនទារទាល់បាន ។
១កើតអស្សុជសំលាប់មាន់
ចំអិនគ្រប់គ្រាន់ដួសដាក់ចាន
រៀបសែនព្រះភូមិតាមបុរាណ
ថាខានខុសក្បួនប្រពៃណី ។
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល
ហែកមាត់មាន់មើលចង្កាពីរ
អាដែងព្រះភូមិមានឈ្មោលញី
ថាសែនរកស៊ីបានផលស្រូវ។
មានជូនដូនតាទៅស្រុកប្រេត
បណ្តែតសំបានច្រានសំពៅ
សំពះអារក្ខជូរខាងឪ
ខាងម៉ែក៏ត្រូវមិនសូវខុស។
ថ្វាយចេកថ្វាយស្រាជារង្វាន់
ខ្មោចចូលជិះជាន់រូបស្រីប្រុស
កូនចៅអើយជឿពុទ្ធដិកាចុះ
រូបស្លាប់ពីព្រោះតែផលកម្ម។
រូបសុខដោយសារតែផលបុណ្យ
កាលជាតិពីមុនខ្ជាប់សីល៥
ជាតិនេះអាយុអង្វែងឆ្នាំ
កូនចៅអ្នកចាំជឿឲ្យជាក់។
ឲ្យពិចារណាចិត្តឯង
ស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់
កុំផ្ញើរូបកាយនឹងអារក្ខ
ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
បើចង់អាយុវែងយឺនយូរ
គោរពគុណគ្រូអាពុកម្តាយ
បើចង់រកស៊ីសុខសប្បាយ
ផ្ញើកាយនឹងគុណរតនត្រៃ។
នមស្ការបង្គំពេលល្ងាចព្រឹក
ភាវនារំលឹករាល់យប់ថ្ងៃ
កុំថាធម៌ណាថោកណាថ្លៃ
សង្ស័យត្រូវសួររាជបណ្ឌិត។
កុំឲ្យមន្ទិលធម៌ថ្មីចាស់
មួយធម៌ក្រដាសមួយធម៌ស្លឹករិត
រាជការជំនុំរួមគំនិត
រិះគិតតំកើងព្រះសាសនា។
តំកល់សីលប្រាំសីលប្រាំបី
ឲ្យមនុស្សប្រុសស្រីរួមរក្សា
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា
ពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជំនុំបោះពុម្ពដាក់ក្រដាស
ជាការរហ័សធ្វើសៀវភៅ
ឲ្យមានសូត្ររៀនច្រើនតទៅ
ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ
ពោលខ្លាំងគិតខ្លាចលឺសុសសាយ
ថាធម៌សៀវភៅធម៌ក្លែងក្លាយ
អធិប្បាយខ្សឹបៗតែគ្នាឯង។
ឲ្យស្ងៀមពីថ្ងៃនេះតទៅ
ឯធម៌សៀវភៅផែនដីតែង
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង
ខ្លាចក្រែងរាជការចាប់ដាក់គុក។
គម្ពីរស្លឹករឹតជាគំរូ
តំកល់ក្នុងទូចាក់សោទុក
គម្ពីរសៀវភៅប្រើគ្រប់មុខ
ទំនុកបំរុងក្នុងសាសនា។
ចាស់ៗជាន់មុនមានគំនិត
គម្ពីរស្លឹករឹតជួលគេចារ
ពុំនោះជាវគេដោយជ្រះថ្លា
ច្រើនមានប្រាជ្ញាតិចអ្នកចេះ។
សង្ខេបបទបែបរឿងប្រដៅ
ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ
សុំកើតអ្នកប្រាជ្ញមានតំរិះ
កុំតិះដៀលត្មះចាស់ជាន់មុន។
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ
ក្រែងពារទៅលើអ្នកមានគុណ
កុំពោលថាចាស់ថយថោកធុន
ក្រែងស៊ុនទៅលើគ្រូអាត្មា។
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ
ជាក្មួយជាចៅជាជីតា
ជាសាច់ខាងមាតារឺបិតា
ជាកម្មវាចាខ្លះជាបង។
ខ្លះត្រូវជាធំខ្លះត្រូវជាមា
ជាគ្រូឧជ្ឈាយ៍បំបួសផង
ប្រដៅសព្វថ្ងៃវាយម្តងៗ
ព្រោះលោកបំណងចង់ឲ្យចេះ
ដល់ខ្លួនរៀនចាំជាក់បាលី
ឡើងពាក្យសំដីអាងតំរិះ
តំរូវខាងណោះខុសខាងណេះ
ដៀលតិះថាគ្រូខ្លួនឯងល្ងង់។
លោកគ្រូមិនដឹងប្រឹងតែអរ
ខំផ្ញើអង្ករបាវការុង
ស្ករក្អមស្ករស្រាក់លាក់មិនគង់
ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ខ្លួនចេះបន្តិចកំប៉ិចឡើង
ចចើងចចេសជជែកឈ្លោះ
ចេះកប់ពពកយកកំពស់
បន្តុះបន្ទន់គុណទាបទៅ។
បើចិត្តចង់ធំកុំចចើង
គួរលើកតំកើងគុណទុកនៅ
ទោសនោះធ្លាក់ចុះនរកជ្រៅ
ម្នៅៗឲ្យបាបពីព្រោះមាត់។
ព្រោះមាននិទានពុទ្ធឃោសា
អាងចេះសាស្រ្តាគម្ពីរស្ទាត់
ថាចេះលើសគ្រូៗបំភ្លាត់
បំប្លេងកំចាត់ឲ្យទណ្ឌកម្ម។
ប្រដូចនិទានតែប៉ុណ្ណេះ
អស់លោកក៏ចេះបានរៀនចាំ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ
ដូចមានចំណាំចំណោទជួន។
ទំនុកបុរាណមានប្រាជ្ញា
ចេះចែងបញ្ហាសាស្រ្តាក្បួន
ទុកឲ្យអ្នកក្រោយដោះសំនួន
បើគិតឲ្យមួនគួរមានភ័យ។
ចំណោទថាសត្វបរោខោ
អង្គុយមែកឈើស៊ីផ្លែជ្រៃ
បុរសខុសជ្រុលគ្មានលក់ព្នៃ
បង់គោក្របីទាំងមេកូន។
បុរសម្នាក់ទៀតឡើងដើមឈើ
បេះផ្លែខាងលើចែកបងប្អូន
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ
បុរសម្នាក់បានកូនភ្លេចគុណម្តាយ។
ចំណោទទីបីចំណែកនេះ
គួររិះឲ្យជិតកុំគិតឆ្ងាយ
កុំឆ្ងល់និងពាក្យពោលអធិប្បាយ
ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
និយាយដើមគ្រូដោយកំបាំង
មានខ្សឹបមានខ្លាំងពោលបង្អាប់
បង្អើលឲ្យអ្នកដទៃស្តាប់
បង្អន់ដូចកាប់គាស់ឫគល់។
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី
ឫលិចក្នុងដីមើលមិនយល់
មិនយកដីចាក់កប់គុណទល់
អំពល់ឲ្យបាបអំពីមាត់។
ពីមុនកាលកើតមានរូបកាយ
អ្នកម្តាយចិញ្ចឹមបានធំធាត់
នាំយកទៅទុកឲ្យនៅវត្ត
រៀនចេះចាំស្ទាត់បំភ្លាត់គុណ។
ភ្លេចគោក្របីទាំងមេកូន
សាបសូន្យកុសលដែលមានមុន
សាងក្រោយសាងឲ្យតែខាតទុន
ពីព្រោះបាបស៊ុនស៊យពីចិត្ត។
ពិចារណាគួរតែកោតខ្លាច
ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ
អាណិតដល់គុណធ្ងន់អនេក។
អនាគតកាលទៅមុខ
ចូរចាំចងទុកដល់ស្អែកៗ
កុំស្អប់ចាស់ថ្មីស្តីដោយឡែក
មើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ
បាលីបីថ្នាក់ចាំហើយតើ
មនោសេដ្ឋំចិត្តប្រសើរ
ប្រសប់គ្រាន់បើធ្វើបុណ្យបាន។
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ
កុំថាគេខុសហើយឈប់ខាន
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ
ច្រើនលើសប៉ុន្មានបានដោយបទ។
កុំធ្វើដោយរាប់អានស្រលាញ់
ទុកជាកំណាញ់ហួសកំណត់
កំណើតមគ្គផលជឿប្រាកដ
សន្មតថាបានច្រើនប្រការ។
កុំធ្វើប្រកាន់ដោយយល់មុខ
ហៅបុគ្គលិកទានគ្មានផលា
តាំងចិត្តចុះផ្លូវឧេក្ខា
រក្សារូបសុខដល់សួគ៌នាយ
សួគ៌នេះបើចង់ឲ្យឆាប់ដល់
សាងមគ្គសាងផលកុំរាយមាយ
ឃើញគេខុសចិត្តកុំមើលងាយ
កុំពោលនិយាយកាន់ម្ខាងៗ។
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក
ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង
កាន់យកទាំងពីរជាទីអាង
សន្សំខំសាងនឹងបានសុខ។
ពីថ្ងៃនេះទៅនៅឲ្យនឹង
ស្ងៀមមាត់ឲ្យឈឹងខ្លាចនរក
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក
បឹងថ្លុកត្រពាំងរាំងប្រេះដី។
មិនឈ្លោះពីរឿងកេររឿងកោះ
រឺទ្រព្យរបស់គោក្របី
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី
ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ។
បើក្តីពីស្រែពីចំការ
ចៅក្រមសាលាងាយជំរះ
នេះក្តីពីធម៌ថ្មីធម៌ចាស់
នោះក្រែងតែព្រះទើបកាត់បាន។
ចៅក្រមសព្វថ្ងៃឧាសក
ចេះខ្ទេចបិដកព្រះកម្មដ្ឋាន
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន
អ្នកក្តីមិនខានប្តឹងឧទ្ទរណ។
អាដែងមនុស្សម្នះរឹងចចេស
បានតែនិរទេសក្រៅនគរ
តែទុកវានៅវានាំវរ
ជំហរតែរឹងទទឹងច្បាប់។
សង្ខេបបែបបទរឿងប្រដៅ
អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ
គួរត្រាប់អ្នកប្រាជ្ញចេះបាលី
ធ្វើបុណ្យធ្វើទានកុំចោលចាស់
ចោលចេញទុកខ្លះក្បួនលោកិយ
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី
កុំបីភ្លេចគុណចាស់បុរាណ
ធម៌អាថិច្រលំកុំច្រលោត
ពាក្យពោលចាក់ដោតឲ្យឈប់ខាន
រួមចិត្តសះសាបានសុខសាន្ត
នឹងឲ្យរុងរឿងរីកសាសនា។
កុំឲ្យរៀវរោយរឹតរងកម្ម
រាំងរឹងរាល់ឆ្នាំ៥វស្សា
វស្សន្តរដូវត្រូវមនុស្សថា
រំជួលទេវតាក្តៅក្រហាយ
មនុស្សភូតកុហកឆក់ឆរបោក
ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ
មហាជនទាំងឡាយកើតវេទនា
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ
ពូជពង្សអំបូរខែ្មរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្តិងារ
ចៅពញាធម្មធារាមេស្រុក
ក្នុងខេត្តភ្នំពេញ ឃុំកំបូល
ពូជពង្សត្រកូលម្ចាស់អង្គប៉ុក
ជីតាខាងម្តាយឈ្មោះពញាម៉ុក
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម
អ្នកម្តាយអាពុកបងប្អូនជិត
ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ
បង្កកើតមកជាខ្ញុំបាទ
ពូជខាងអាពុកមានប្រាជ្ញា
ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត
រូបរាងច្រើនស្អាតគ្មានគស្អប់ ។
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ
គិតក្រែងសាសនាប្រែត្រលប់
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ
សន្មតថាចប់ម្ល៉េះឯងហោង។

Saturday, October 20, 2012

ច្បាប់កេរកាលថ្មី

ច្បាប់កេរកាលថ្មី

ច្បាប់កេរកាលថ្មី ជាបទព្រហ្មគីតិ និពន្ធដោយ [[ក្រមង៉ុយ|អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ] ក្នុងឆ្នាំ១៩២២។

ខ្លឹមសារ

ច្បាប់កេរកាលថ្មី មានខ្លឹមសារទាំងស្រុង ដូចតទៅ៖


នេះបទព្រហ្មប្រាជ្ញប្រាយ            ខ្ញុំអធិប្បាយលើកល្បត់ល្បង            ប្រដៅកូនចៅផង           















កត្ដិកខ្នើតគ្នេរគ្នាន់

ចងជាច្បាប់ខុសនិងត្រូវ។​ក្នុងវស្សន្ដរដូវ


ទឹកស្រែជនលេចស្រូវ




កិរកាលពីព្រេងព្រឹទ្ធ

នៅសំណល់សំណាបខ្ចី។
ដើមគំនិតពីសេដ្ឋី



ខ្ញុំលើកកិរកាលថ្មី




ក្នុងថ្ងៃពេញបរមី

តែងសេចក្ដីជាបរមត្ថ។

ម៉ោង៨ព្រលប់ស្ងាត់



ឆ្នាំចរចត្វាក្សត្រ




សាសនាព្រះសមណៈ

ផាត់សករាជកន្លងឆ្ងាយ។

បានពីរពាន់បួនរយបា្លយ



ហុកសិបឆ្នាំកំចាយ




កិរកាលដំណាលទុក

ចាត់អធិប្បាយពីខុសត្រូវ។

ជាទំនុកដំណែលនៅ



តំណតរៀងទៅ




កូនអើយពាក្យអាពុក

តំរូវចិត្ដជនប្រុសស្រី។
ជាទំនុកទំនើបថ្មី



អនិស្រាយរាយបាលី




គួរស្ដាយកេរ្ដិ៍ម៉ែឪ

អាពុកស្ដីឲ្យកូនស្ដាប់។

កិរិយាត្រូវឲ្យខំត្រាប់



កិរិយាណាខុសច្បាប់




ម្ដាយអាពុកនិងកូន

គួរក្រឡប់ក្រឡាស់ចោល។

បីដូចខ្លួននិងស្រមោល



ឃើញខុសកុំដេញដោល




ល្ងង់ខ្លៅត្រូវតែសួរ

កុំថ្កោលទោសអ្នកមានគុណ។

ពាក្យឲ្យគួរកុំឲ្យស៊ុន



យកពាក្យផ្អែមជាមុន




ទោះឪម៉ែស្លូតកាច

ទន់លំទោនឱនប្រតិបត្ដិ។

គួរតែខ្លាចដូចមហាក្សត្រ



ម្ដាយជេរពីរបីមាត់




ប្រដៅត្រូវតែស្ដាប់

គួរតែស្ងាត់ស្ងៀមឲ្យឈឹង។

យកតំរាប់កុំទទឹង



ម្នោះម្នះចចេសរឹង




ធម៌អាថិចេះតែភ្លេច

នឹងហើយហៅកូនសេសកម្ម។

ជេរប្រទេចចេះតែចាំ



អាពុកពត់ទៅស្ដាំ




អវជាតិបុត្រ

អកុសលកម្មទាញទៅឆ្វេង។

ខូចបំផុតតាំងពីក្មេង



ប្រព្រឹត្ដព្រើលផ្សេងៗ




មិនស្ដាយជាតិកំណើត

បើលេងអ្វីស្ដីមិនស្ដាប់។

ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់



ត្រឹមត្រូវមិនសូវស្ដាប់




ម៉ែឪមានគុណណាស់

ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។

មិនសំពះខ្លាចអៀនដៃ



បើអ្នកក្រៅដទៃ




ឆ្លើយបាទចះចា៎ខ្ញុំ

វិស័យសោះសំពះបាន។

រាបរម្យទមនឹងសន្ដាន



ម៉ែឪឯងក្នុងឋាន




អនុជាតិបុត្រ

ហ៊ានឆ្លើយអីអញអឺអើ។

ស្លូតបំផុតស្រណុកប្រើ



ប្រកបការប្រសើរ




ប្រដៅទទួលយក

ដើរតែតាមលំអានឪ។

ចេះលៃលកស្ដាប់ខុសត្រូវ



ស្រណុកញាក់ធ្លាក់ផ្លូវ




អតិជាតិបុត្រ

មិនសូវភ្លេចដំបូន្មាន។

ល្អបរិសុទ្ធស្ដាប់សីលទាន



នាំឪទៅនិព្វាន




ចេះលើសគេដរាប

ឈានទៅរកកន្លែងសុខ។

ជឿបុណ្យបាបប្រេតនរក



មិនល្មោភនឹងមូត្រលាមក




នេះគឺដើមបាលី

ភ័យនឹងភក់ភពសង្សារ។

បុត្រទាំងបីបែបកិរិយា



ស្រលាញ់ណាស្អប់ណា




អវធ្លាក់ផ្លូវក្រោម

តាមសញ្ញាចូលចិត្ដចុះ។

ប្រព្រឹត្ដព្រមតែខាងខុស



អតិជាតិមារយាទខ្ពស់




មតិ១០០មានមួយ

អនុនោះយ៉ាងកណ្ដាល។

គួរតែស្ទូយដាក់លើក្បាល



អវគឺស្រើបស្រាល




អតិជាតិកំណើត

ត្រអាលយកតែពីរយ៉ាង។

គំនិតកើតពីកសាង



កុសលតំកល់ខាង




អនុអានាងអើយ

សំណាងកើតពីគំនិត ។

ខ្លួនធំហើយឲ្យចេះគិត



ចេះកាញ់ស្គាល់ឆ្ងាយជិត




រៀនរិះរកទ្រព្យធន

ប្រព្រឹត្ដយកតែខាងត្រូវ។

យកប្រពន្ធមើលធុនឪ



ធុនថើកជ្រកខុសត្រូវ




ផ្លូវវៀចកុំបោះបង់

អ្នកកុំទៅខ្លាចបន្លា។

ផ្លូវព្រៃត្រង់កុំយាត្រា



ឈានឈរពិចារណា




កុំដើរភ្លើភ្លេចខ្លួន

ឆ្ការឲ្យស្អាតសឹមដើរទៅ។

ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ



ជ្រកម្លប់សំណាក់នៅ




ឆេះខ្លោចសំបកក្រោម

កុំបោះពៅផ្ទប់គល់ឈើ។

ស្រពោនញមស្លោកស្លឹកលើ



មានភ្នែកឲ្យចេះមើល៍




រៀនដើរឲ្យមើលផ្លូវ

កុំល្ងីល្ងើល្ងង់ល្ងិតពេក។

ធ្វើស្រែស្រូវឲ្យមើលមេឃ



ម្លប់ធ្លកធ្លាប់ជ្រកដេក




ដំណែលដែលគេដាក់

ជាដំណេកអ្នកដំណើរ ។

ជាដំណាក់ទំនូលផ្ញើ



ចំណាំចាំគ្រាន់បើ




ឈើណាទោសសត្រូវ

ដើរក្រោយៗគ្រាន់ជ្រកទៀត។

ដុះជិតផ្លូវនាំចង្អៀត



ជំពប់យប់អាធ្រាត្រ




បន្លាគល់សង្គត់

ឆ្លៀតកាប់ចេញកុំទុកវា។

គន្លងផុតតែភ្នែកជា



ដើរយប់ជំពប់ពារ




គ្នាមុតកុំចាំផ្ទាន់

ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។

ឃើញគួរជាន់កុំបណ្ដោយ



បណ្ដើរមើលខ្លាំងខ្សោយ




ពាក្យពិតត្រង់ប្រាកដ

ឲ្យពិនិត្យពិចារណា។

ត្រូវច្រើនបទច្រើនប្រការ



ប្រកបជាប្រស្នា




ផ្លូវពិតទាំងជិតឆ្ងាយ

ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។

សព្វសុសសាយមិនសេសសល់



អ្នកណាប្រាជ្ញាដល់



កូនអើយការកេរ្ដិ៍ឈ្មោះ

ដឹងយោបល់ច្រើនកន្លែង។
កុំចង់រស់តែម្នាក់ឯង


គិតអ្វីគិតឲ្យវែង



កំណើតរាល់រូបកាយ

ក្រែងក្រក្រោយស៊យគំនិត។
ចេញជួញឆ្ងាយស្ដាយជួញជិត


ចិញ្ចឹមជន្មជីវិត



ធ្វើស្រែចង់បានស្រូវ

គិតឲ្យស្រេចទើបបានស្រួល។
ដើមរដូវធ្វើស្រែទួល


ស្រែទាបមើលទំនួល



កូនអើយកេរ្ដិ៍មេបា

លើកទំនប់ឲ្យមាំមួន។
ចាំរក្សាមើលថែថួន


ធុញថប់ថយថោកខ្លួន



ស្រូវខ្សោយអង្ករថ្លៃ

ជួនជាខ្សត់គេថាខ្សោយ។
លក់សំចៃទុកឆ្នាំក្រោយ


អ្នកក្ររកញយៗ



សប្បុរសពេកថយធន

ឲ្យអ្នកសុំជាងអ្នកខ្ចី។
មូទូជនថយរាសី


ប្រពន្ធល្អច្រើនអាប់ប្ដី



ឈើផ្លែចាញ់សន្លឹក

ពាក្យអប្រិយចាញ់អាត្មា។
ត្រីវរវឹកទឹកមិនថ្លា


កំណាញ់ក្រៅតំរា



នឹងឲ្យៗមើលភាព

សោតសឹងអាប់ប្រយោជន៍យស។
ឲ្យអ្នកទាបជាងអ្នកខ្ពស់


អ្នកទិញឈប់សិនចុះ



កំណាញ់ហួសកំណត់

ក្នុងតែរស់មិនស្លាប់ងាយ។
ពាក្យអ្នកខ្សត់ខ្សបនិយាយ


ទេវតាផ្ដន្ទាទាយ



សទ្ធាមើលធនធាន

រលាយអស់រលស់ឯង ។
ជាតិអ្នកមានមិនអង្វែង


កំណាញ់ដោយកន្លែង



អ្នកក្រខ្ចីនេះកុំ

ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។
អ្នកមានសុំនេះគួរឲ្យ


អ្នកប្រាជ្ញអង្គាសញយ



អ្នកក្របានជាហាម

អស់ក៏ដោយឲ្យទៅចុះ។
ពិបាកតាមទៅឯណោះ


ទាល់ទឹកចូលច្រមុះ



អ្នកមានគេមានខ្មាស

ច្រើនកើតឈ្លោះពីព្រោះយល់។
សងរហ័សមិនអំពល់


ជួនយើងមានរវល់



អ្នកក្រៗទាំងចិត្ដ

គេស្គាល់មុខស្រណុកខ្ចី។
ស្រូវឆ្មារល្ឥតឲ្យមើលល្អី


វាល់ល្អកន្ដាំងបី



ជួនក្រែងឯងក្រវិញ

ទាន់ស្រូវថ្មីទារឆាប់បាន។
ទោះដូរទិញមើលប្រមាណ


ជឿបុលខ្ចីសន្ដាន



ខ្លួនក្រកំចង់ធាត់

កុំហ៊ានពារកញ្ជើធំ។
កុំងាកមាត់អាងតែសុំ


ជឿខ្ចីល្អីក្រមុំ



បើជឿខ្ចីគេឲ្យ

ស្រូវឯងទុំស្រណុកសង។
កុំទៅញយគេឲ្យខ្នង


ឯណេះឯណោះផង



ក្រលុយកុំងុយដេក

កុំច្រើដងគេមើលងាយ។
ចូលដំណេកកុំនិយាយ


សំពត់ញាត់សំពាយ



រៀបដេកសំពះគុណ

រាយរើសរៀបញាត់សំពៀត។
កុំដេកស៊ុនឲ្យប្រុងស្នៀត


ភ្លើងឆេះយប់អាធ្រាត្រ



ខ្លួនរាស្រ្ដក្រមាសប្រាក់

កណ្ដៀតទូលប្រមូលរត់។
ភើចកន្រ្ដាក់អាវសំពត់


ទំរាំភ្លើងរលត់



កូនអើយគិតឲ្យគ្រប់

ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។
រៀងរាល់យប់កុំទំនេរ


ជាងដេកលក់ទទេ



ទំលាប់មាត់មមើ

យល់សប្ដជេរបីសាចក្រៅ។
ស្រែកថាយើៗ អៅៗ


ចោរខ្មាំងខ្មោចចិត្ដខ្មៅ



ដេកផ្អៀងជាងអង្គុយ

ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។
ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់


ពីល្ងាចដេកពុំលក់



ជាងល្ងឹតឥតអំពើ

មាន់រងាវជក់ស៊ីម្លូស្លា។
ឥតអ្វីធ្វើសូត្រធម៌អាថិ


បើច្បាស់វិបស្សនា



គងខ្នើយដេកកើយស្មុគ្រ

ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ។
គ្របឲ្យសុខសូត្រអំបោះ


កុំដាក់ដោយកៀនកោះ



កណ្ដុរកន្លាតកាត់

អស់នឹងសត្វកណ្ដៀរកោរ។
ដល់កំណាត់ខានដេរខោ


ជួនកាលមានអាចោរ



កុំដាក់ឆ្ងាយប្រយោល

លលបលួចលីទៅបាត់។
ទុកជាចោលមិនប្រយ័ត្ន


ប្រយោជន៍យប់យាមស្ងាត់



បង្ការក្រែងមូសខាំ

បង្កាត់ភ្លើងបង្គោលគោ។
ត្រូវចំណាំខ្យល់ជំនោរ


បាយកកផ្អកម្ហូបជោរ



កំណើតឆ្កែញីឈ្មោល

ឲ្យអាលោស៊ីចាំសេះ។
ដេកចំណូលតែនិងផេះ


រៀនប្រើមើលចំណេះ



ទោះប្រើកូនតូចធំ

រិះចំណាំតាមកិរិយា។
រឺប្រើខ្ញុំឲ្យធ្វើការ


ធ្វើកលយល់ប្រាជ្ញា



អាខ្លាចប្រើតែជិត

អាណាហ៊ានប្រើទៅឆ្ងាយ។
ឥតគំនិតប្រើរៀងអាយ


ខុសម្ដងកុំជេរម្ដាយ



មនុស្សឃ្លានវាហ៊ានឆ្លើយ

ពេលដល់បាយកុំនាំឈ្លោះ។
ស៊ីរួចហើយបន្ទោសចុះ


បានឆ្អែតប៉ោងពេញពោះ



កូនអើយពាក្យអាពុក

ស្ដីខុសត្រូវមិនសូវខឹង។
ចំណាំទុកពីត្រឹមណឹង


ធ្វើប្រុសឲ្យខំប្រឹង



មារយាទនិងមាយា

រៀនឲ្យដឹងស្គាល់ពុតស្រី។
ម្យ៉ាងចិត្ដជាចេះថ្នមប្ដី


ប្ដូរស្លាប់រស់វាហី



កុំលោភច្រើនៗព្រួយ

យកពីរបីនេះមិនបាន។
យកតែមួយសុខក្សេមក្សាន្ដ


ចិត្ដស្រីទាំងប៉ុន្មាន



មិនខូចគ្រប់តែស្រី

ហ៊ានប្រមូលម៉ៅមិនខុស។
ល្អពីបីចាំទុកចុះ


ជាតិស្រីលោភលើប្រុស



ខ្លាំងខ្សោយកុំឲ្យខ្សត់

នោះមិនខុសស្រីណាមួយ។
ទោះនឿតហត់កុំលំអួយ


ធ្វើប្រុសតែងតែព្រួយ



ខ្លួនខ្លាំងកុំគិតខ្លាច

ស្រីមិនជួយកុំត្អូញត្អែរ។
ស្រីៗកាចស្លូតដោយខែ


រដូវធ្វើស្រូវស្រែ



ខែស្ទូងនិងខែច្រូត

ចែប៉ប្រែស្ដីលើប្រុស។
កាចរហូតដល់ខែបុស្ស


ខែបែនបោករលស់



ជញ្ជូនដាក់ជង្រុក

រលីងអស់អំពីដី ។
ពូជពេញទុកស្បោងពីរបី


ដំណើបបួនដប់ល្អី



ស្លូតផុតនៅខែមាឃ

ស្រីៗស្លូតហើយខែហ្នឹង។
ស្ដីធ្ងន់ពាក្យមិនសូវខឹង


បើប្រុសៗមិនដឹង



ម្យ៉ាងទៀតមារយាទខូច

ប្រឹងតែព្រួតស្អប់ស្រីៗ។
មាយាបេះក្រូចមាយាដកខ្ញី


មានប្រុសសហាយថ្មី



អីអើតែមាត់ក្រៅ

រឹតថ្នមប្ដីមិនឲ្យអាក់។
ចិត្ដមួម៉ៅគ្មានត្រជាក់


ត្រីសាច់ល្អលួចលាក់



បញ្ជោរចេះបញ្ចើ

ដាក់តែឆ្អឹងឲ្យឯងស៊ី។
បញ្ឆោតប្រើឯងវក់វី


វរវឹកព្រួតប្រុសពីរ



មួយទៀតផិតកំលោះ

ស៊ីទាល់ងាប់គាប់សងខាង។
ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង


លោមប្ដីលាសំណាង



បើប្ដីមិនព្រមលែង

ទាស់ក្អេងក្អាងទារសំបុត្រ។
លបជំទែងជំទយរត់


មួយទៀតខូចបំផុត



ម្យ៉ាងទៀតមារយាទជា

មាត់ឲ្យប្រុសសំលាប់ប្ដី។
មានច្រើនគ្នាក្នុងលោកិយ


ប្រាកដពេញជាស្រី



ស្លាប់រស់មួយនឹងមួយ

ប្រុសពីរបីស្មាលាកម្ម។
មិនចង់ព្រួយយកប្រុសប្រាំ


ប្ដីស្លាប់បួនដប់ឆ្នាំ



ធ្វើបុណ្យផ្សងសច្ចា

ចាំសីលទានមិនមែនទៀត។
សុំប្រាថ្នាជួបរាល់ជាតិ


អុចធូបដេកឱបធាតុ



និយាយពីពុតប្រុស

កណ្ដៀតថោកោរកាន់ទុក្ខ។
ចូរចាំចុះជាទំនុក


ដំណតទៅមុខ



ប្រពន្ធមួយមិនស្កប់

អាពុកប្រាប់ឲ្យស្រីចាំ។
ប្រពន្ធដប់គ្រាន់តែស្កាំ


កាចស្លូតរហូតឆ្នាំ



កាចម្យ៉ាងខាងល្ងាចព្រឹក

រាំដរាបរាល់រូបា។
រឿងបាយទឹកថ្នាំម្លូស្លា


កាចម្យ៉ាងខាងធ្វើការ



ប្រជុំជាតិចិត្ដប្រុស

ម្យ៉ាងទៀតណារឿងប្រចណ្ឌ។
ត្រូវនិងខុសជាកំណាន់


គំនិតល្អសំខាន់



ប្រចណ្ឌរាវរាលឈ្មោះ

ប្រកាន់មើលអិរិយាបថ។
ច្រើនកើតឈ្លោះទៅជាខ្សត់


មួយឃើញជាក់ប្រាកដ



លកលៃតែខាងប្រុស

ប្រកៀកចាប់ធ្វើទោសបាន។
ប្រពន្ធខុសបង្អង់ខាន


ខូចម្ដងខាតប៉ុន្មាន



មួយលកលៃទាំងពីរ

រាប់អានឱបក្រសោបទៀត។
នៅរកស៊ីដោយសារញាតិ


ស្រីមាយាឥតមារយាទ



ប្រចណ្ឌទាំងបីបទ

ស្មាលាជាតិមិនឲ្យជួន។
គួរគួចកត់ទុកក្នុងខ្លួន


លក់ពីរពេញចំនួន



ប្រចណ្ឌហើយយកទៀត

គួនគុំទុកយកជាច្បាប់។
ហៅជួជាតិមារយាទអាប់


កូនណាយកតំរាប់



ទោសតិចកុំទាញផ្សំ

ស្លាប់នឹងស្រីៗមើលងាយ។
ឃើញមិនចំកុំនិយាយ


កុំចាប់ស្ទើររវើរវាយ



ពុតប្រុសនិងពុតស្រី

នាំឲ្យវល់អំពល់ចិត្ដ។
ចប់សេចក្ដីពីក្បត់ផិត


រៀងរើសណាសុខចិត្ដ



បើមានកូនក្រមុំ

គិតសំគាល់រាល់រូបកាយ។
គួរតែកុំបណ្ដោយឆ្ងាយ


ឲ្យមើលនាយមើលអាយ



ប្រយ័ត្នកុំឲ្យឃ្លាត

ស្រេចនៅម្ដាយរក្សាកូន។
ភ្លាត់មារយាទមិនសុទ្ធសូន្យ


កុំទុកចិត្ដបងប្អូន



ក្រមុំមានម្រាក់មិត្រ

ជីដូនមួយជួយរក្សា។
មេមួយគិតនាំកិច្ចការ


កុំជឿចិត្ដនរណា



ទោះស្ទូងដកយប់ថ្ងៃ

មើលកិរិយានៃកូនឯង។
ដើរយកដៃដាច់សង្វែង


ប្រុសខូចលួចបន្លែង



ច្រើនណាស់តែសែនខ្មោច

តែទាស់ភ្នែកបែកមេបា។
កេរ្ដិ៍អាសោចផុតអាសា


នាំកូនឡើងសាលា



បើមានកូនប្រសា

គេថាឲ្យជំងឺចិត្ដ។
មិនទាន់ការគួរឲ្យប្រិត


កុំឲ្យបំរើឆ្ឥត



យប់ថ្ងៃចូលប្រតិបត្ដិ

អាណិតវាៗសងគុណ។
គាតក្រវាត់រត់រែកពុន


អាចនឹងច្រើនជឿមុន



រក្សាកូនប្រពន្ធ

ស៊ុនអំពីឪពុកម្ដាយ។
រកទ្រព្យធនចង់ធូរចាយ


ជួញជិតកុំជួញឆ្ងាយ



អំពើបាបកុំរៀន

ជួញរៀងអាយរក្សាគុណ។
កុំអៀនប្រៀនក្នុងការបុណ្យ


លាងទោសចេញជាមុន



បើនឹងចង់គង់ទ្រព្យ

ទើបធ្វើបុណ្យចំរើនផល។
កុំទំលាប់សាងអកុសល


របិញរបុញវៀចកាចកល់



កុំឈ្នានិសអ្នកខ្សត់

ទេវតាផ្ដល់ផ្ដាច់ធនធាន ។
កុំបំភ្លាត់ទ្រព្យអ្នកមាន


បើខ្លួនខ្សត់អត់ឃ្លាន



ជួញខាងកុំឈប់ខាន

រៀនតែរកតាមទៀងត្រង់។
បើចង់បានកុំខ្លាចបង់


ខ្លាចបាត់ឲ្យផ្ចិតផ្ចង់



កុំភ្លើធ្វើជាភ្លេច

ប្រុងថែទាំឲ្យមាំមួន។
ភ្លាត់បន្ដិចខ្លាចក្រែងជួន


ក្រែងចោរចូលមកពួន



ប្រហែសតែងតែបាត់

លូនលបលួចយកទ្រព្យទៅ។
ប្រុងប្រយ័ត្នតែងតែនៅ


គិតសព្វគ្រប់ដោយផ្លូវ



នៅផ្ទះស្រះរបង

សូវទ្រាំនឿយកុំទ្រាំក្រ។
របាចងឲ្យជាប់ល្អ


ប្រើប្រាស់ខ្ញុំកំដរ



នឹងប្រើទៅហៅមក

ឲ្យបរិភោគដោយខ្លួនឯង។
កុំគំហកយកកំហែង


កុំហាឡើងហង់ឯង



កុំហួសពាក្យសំដី

ក្រែងកំហល់ទល់កំហឹង។
ការអ្វីៗឲ្យចេះថ្លឹង


កុំប្រើព្រួតលើប្រឹង



មនុស្សខឹងច្រើនៗខុស

ក្រែងកើតខឹងវានាំខាត។
មនុស្សច្រើនឈ្លោះច្រើនប្រមាថ


ការល្អច្រើនត្រូវខ្នាត



ចង់ប្រាជ្ញឲ្យខំប្រឹង

យើងចង់ស្អាតកុំខ្លាចយូរ ។
ចងក្បិនតឹងរកស៊ីធូរ


គំនិតមុនគំនូរ



បំរើឪពុកម្ដាយ

រៀនមានគ្រូមានគេរាប់ ។
អ្នកនៅឆ្ងាយគេច្រើនគាប់


អ្នកណាបំរើខ្ជាប់



ជាតិមនុស្សទោះខ្ពស់ទាប

ធ្លាប់តែខុសមិនដែលត្រូវ ។
មិនចោលភាពជាម៉ែឪ


ពាក្យមនុស្សវែងជាងផ្លូវ



របស់ទ្រព្យថោកថ្លៃ

ស្រូវច្រើនខួបខូចអង្ករ ។
ទុកសំចៃលៃឲ្យល្អ


អុងអាងពាងក្រឡ



កើតមកជាខ្លួនរាស្រ្ដ

ត្រដរទិញកុំឲ្យខ្វះ ។
ក្រប្រាក់មាសឲ្យមានខ្មាស


សារពើគ្រឿងប្រើប្រាស់



ពូថៅដឹងកាំបិត

ឲ្យមានចាស់ឲ្យមានថ្មី។
ពន្លាកខ្វិតចបវែងខ្លី


ខ្សែសេះគោក្របី



ការងាយកុំឲ្យក្រ

ឫ្សីផ្ដៅកាច់សង្រែក។
អាក្រក់ល្អមានដោយឡែក


ថ្ងៃនេះរបេះបែក



ឈ្មោះការប្រើលើដី

ស្អែកខំរើធ្វើជាឆាប់។
កុំចាំស្រីតឿនប្រើប្រាប់


ឲ្យមានគ្រប់ប្រដាប់



កុំខ្ជិលល្ងង់ខ្លៅពេក

ដំរាប់រាល់ឲ្យសល់ប្រើ ។
ឲ្យចេះដេកឲ្យចេះដើរ


ចេះសព្វគ្រប់ប្រសើរ



ចង់ក្ដីឲ្យរៀនច្បាប់

កុំចង់ហើរហួសភាពខ្លួន ។
រស់និងស្លាប់ឲ្យចេះក្បួន


ចេះអ្វីចេះឲ្យមួន



កុំដេកចាំសំណាង

កុំបន្លំផ្សំនឹងគេ ។
កុំក្អេងក្អាងចាំបុព្វេ


ខំរកកុំទំនេរ



នឹងដើរស្វែងរកផល

រេរៀនរិះចេះឲ្យគ្រប់ ។
មិនទាន់ដល់កុំអាលឈប់


ឈានខ្លាំងពេកជំពប់



កុំដេកយូរទ្រមឹក

បើដេកយប់ឲ្យស្គាល់យាម។
លក់ហួសព្រឹកខុសទំនៀម


តែភ្លឺឡើងភ្ញាក់ភ្លាម



ជាតិមនុស្សទោះប្រុសស្រី

ព្រហាមឡើងក្រោកធ្វើការ ។
រាស្រ្ដមន្រ្ដីជាធម្មតា


ពេលព្រឹកតែងអុស្សាហ៍



ចង់ធំខំពីតូច

ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។
បើខ្លាចខូចកុំឆាប់ខឹង


ការអ្វីឲ្យចេះថ្លឹង



កុំចង់ខ្ពស់ស្មើមេឃ

កុំប្រឹងជុះតាមដំរី។
កុំឱនពេកអាប់រាសី


ទោះដើរនិយាយស្ដី



យល់ឆ្ងាយកុំណាយគិត

លៃតែល្មមឲ្យគួរសម។
ទោះយល់ជិតកុំអាលខំ


មិនជាក់មើលឲ្យចំ



ទំលាប់ធំជាងច្បាប់

ក្រែងច្រឡំសជាខ្មៅ ។
បើរៀនត្រាប់កុំត្រាប់ខ្លៅ


ត្រាប់ប្រាជ្ញអាចប្រដៅ



ស្មឹងស្មឹលសិល្ប៍របៀន

ស្ដីកូនចៅស្ដីឲ្យស្មោះ។
ឲ្យគេរៀនកុំឲ្យអស់


ស្រលាញ់កុំញេះញ៉ោះ



ឆ្កែព្រុះកុំព្រួយពេក

បើខឹងទាស់កុំឲ្យទាយ។
ឃើញឆ្កែដេកកុំមើលងាយ


កំណប់ដប់សំពាយ



សំលឹងមើលឲ្យសព្វ

កុំនិយាយប្រាប់សម្លាញ់។
បើនឹងស្អប់កុំអាលបាញ់


ក្ដីឈ្នះគេចុះចាញ់



បើខឹងកុំរំលោភ

កុំក្នាញ់តាមផ្ដន្ទាទៀត។
បើនឹងល្មោភឲ្យល្មមមាឌ


កុំមាត់ក្រែងភ្លាត់ស្នៀត



កំណើតអាក្រក់ល្អ

វាតហួសវង់ផុតគំនិត។
មាននិងក្រពីគំនិត


ពីកាលបុព្វេពិត



ដាំដូងឲ្យខំថែ

ងងឹតពេកមើលមិនយល់ ។
ចង់ស៊ីផ្លែឲ្យដុតគល់


បើជួនសំណាងដល់



ប្រាជ្ញប្រិតប្រៀនប្រដៅ

រវល់តែស៊ីឆ្ងាញ់ពិសា។
ចូរកូនចៅពិចារណា


រំពឹងក្នុងប្រាជ្ញា



ចេះច្បាប់កេរកាលថ្មី

ស្រាយបញ្ហានេះឲ្យដឹង។
អស់សេចក្ដីតែប៉ុណ្ណឹង


កូនប្រុសអ្នកខំប្រឹង



ពីឆ្នាំចតទៅ

សំលឹងចាំតទៅមុខ ។
ខំធ្វើស្រូវដាក់ជង្រុក


អាសូរពាក្យអាពុក



អាពុកកាន់តែចាស់

ទុកឲ្យកូនចៅគ្រប់គ្នា ។
ស្ដាយខ្លួនណាស់ចូលជរា


ពាក្យពិតប្រាំរយឃ្លា



អ្នកប្រាជ្ញភិរម្យល្បី

ជាសូរេចម្ល៉េះឯងហោង។
លើច្បាប់ថ្មីអស់ល្បត់ល្បង


ឈ្មោះអូ ហៅ ង៉ុយផង



ខ្ញុំសូមផ្សងសច្ចា

ចងជាច្បាប់សំរាប់ជន ។
កើតជាតិណាសូមមានបុណ្យ


មូលកូនមូលប្រពន្ធ



ស្មាលាក្រលំបាក

ធនសម្បត្ដិសំបូរចាយ ។
សូមជៀសចាកចតុរាបាយ


សូមល្អពង្សរូបកាយ



ប្រាជ្ញាកុំទើសទាស់

កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។
ចេះអាថិធម៌ឲ្យមាំមុត


សូមជាប់សីលបរិសុទ្ធ



អានិសង្សបុណ្យខ្ញុំបាន

រលត់ទុក្ខសោករោគភ័យ ។
សាងប៉ុន្មានក្នុងលោកិយ


សម្បត្ដិសួគាល័យ



ពីជាតិនេះទៅមុខ

កុំបីឃ្លាតរវាតវែងឆ្ងាយ ។
មូលអាពុកជួបមូលម្ដាយ


បងប្អូនកុំខ្ចាត់ខ្ចាយ


​​​​​​​​​​​​​​​​​អធិប្បាយចែងចប់អេវំ ។