ស្ពានឆ្លងសមុទ្រវែងជាងគេក្នុងលោក!
ចិនបានបង្ហាញ សមត្ថភាពបច្ចេកវិទ្យាថ្មីមួយទៀត ដោយបានសាងសង់ស្ពានឆ្លងសមុទ្រវែងជាងគេបង្អស់ ក្នុង
ពិភព លោកគឺមានប្រវែងរហូតដល់ទៅ ៤២,៦គីឡូម៉ែត្រ ឯណោះ
និងមានសមត្ថភាពទ្រទ្រង់ការរញ្ជួយដីបានក្នុងកម្រិត ៨.០
រិចទ័រផងដែរ។

ដាក់ឲ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០១១ The Qingdao Haiwan Bridges ត្រូវបញ្ចប់ការសាងសង់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ ដោយប្រើពេលអស់ ៤ឆ្នាំ និងចំណាយទឹកប្រាក់អស់ ៥,៥ ពាន់លានផោន (ឬ ៨,៥១ ពាន់លានដុល្លារអាមេរិក)។
ស្ពាននេះចែកជា ៦ ចំណែកផ្លូវ ដោយតភ្ជាប់ពីទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតចិន ទៅនឹងស្រុក Huangdao។
Qingdao
Haiwan Bridge មានប្រវែងវែងជាងស្ពាន Lake Pontchartrain Causeway
នៅរដ្ឋ Louisiana ដែលជាម្ចាស់ឯតទគ្គកម្មចាស់ ជិត ៥ គីឡូម៉ែត្រ។




No comments:
Post a Comment