Wednesday, September 11, 2013

កម្ពុជា​ឈ្នះ​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើ​ម្ហូប​អាស៊ី

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  16/04/2010 11:47 ម៉ោងសកល
លោកស្រី ឡុង សូរ៉ី និ​ង​កូនស្រី កន្និការ លីនដិន ជា​ម្តាយ​ និង​កូន​ដែល​ជា​ម្ចាស់​សៀវភៅ Au pays de la pomme cythère(រូបថត៖​រក្សាសិទ្ធិ)
លោកស្រី ឡុង សូរ៉ី និ​ង​កូនស្រី កន្និការ លីនដិន ជា​ម្តាយ​ និង​កូន​ដែល​ជា​ម្ចាស់​សៀវភៅ Au pays de la pomme cythère
(រូបថត៖​រក្សាសិទ្ធិ)
ប្រជាជន ​ខ្មែរ​ប្រហែល​ត្រូវ​នឹក​សរសើរ​ដល់​ស្នាដៃ​របស់​ស្រ្តី​ខ្មែរ ​ម្តាយ​កូន​ពីរ​នាក់​ដែល​បាន​នាំ​ឲ្យ​ម្ហូប​កម្ពុជា​ត្រូវ​គេ​ទទួល​ស្គាល់​ នៅ​លើ​ឆាក​អន្តរជាតិ។ អ្នកស្រីឡុង សូរ៉ី និង​កូនស្រី​ឈ្មោះ​កន្និការ លីនដិន ជា​ម្ចាស់​និពន្ធ និង​រៀបរៀង​ស្នាដៃ​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែរ​រហូត​បាន​ទទួល​រង្វាន់​ពិភពលោក​ ខាង​សៀវភៅ​ធ្វើម្ហូប​អាស៊ី​ប្រចាំ​ឆ្នាំ ២០០៩។ សៀវភៅ​ដែល​មាន​ឈ្មោះ​ថា “Au pays de la pomme cythère ឬ​នៅ​ប្រទេស​ផ្លែម្កាក់” របស់​អ្នកនិពន្ធ​ខ្មែរ​ដែល​ទើប​ចេញ​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​ទៅម៉ិញ បាន​ទទួល​រង្វាន់​កំរិត​ពិភពលោក “Gourmand World cookbook Awards”​ពី​ស្ថាប័ន​មួយ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Gourmand Awards។

ស្តាប់សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផាពី​ទីក្រុង​ប៉ារីស 

http://www.rfi.fr/actukm/articles/124/article_5041.asp


No comments:

Post a Comment