អស្ចារ្យ! ឆ្នេរកោះរុងកម្ពុជាជាប់ជាឆ្នេរស្រស់ស្អាតប្រចាំទ្វីបអាស៊ី
បន្ទាប់ពីកម្ពុជាបានក្លាយសមាជិក
ក្លឹបនៃប្រទេសដែលមានឆ្នេរខ្សាច់ស្រស់ស្អាត កាលថ្ងៃទី១១
កក្កដា ឆ្នាំ២០១១ រួចមក ឥឡូវនេះឆ្នេរកោះរុង
ត្រូវបានគេហទំព័រ Pacsafe
ជ្រើសរើសជាឆ្នេរខ្សាច់ដ៏ល្អបំផុតនៅទ្វីបអាស៊ី។
នេះជាចំណាត់ថ្នាក់ថ្មីមួយទៀត
បន្ទាប់ពីឆ្នេរកោះរ៉ុងកម្ពុជា ត្រូវបានគេហទំព័រ CNN
ចាត់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០០
ជុំវិញពិភពលោកកាលពីបីខែមុន។

ខាងក្រោមនេះគឺជាឆ្នេរខ្សាច់ជាប់ជម្រើសទាំង៧៖
ឆ្នេរ Unawatuna ប្រទេសស្រីលង្កា
ឆ្នេរ Agonda ប្រទេសឥណ្ឌា
ឆ្នេរ Mui Ne ប្រទេសវៀតណាម

ឆ្នេរ ស (white beach) ប្រទេសហ្វីលីពីន
ឆ្នេរ Anjuna ប្រទេស ឥណ្ឌា
ឆ្នេរ ហ្វ្រាណាងរឺ ឆ្នេរ អ៊ូ ណាង ប្រទេសថៃ



កោះរុង
គឺជាកោះដែលមានទំហំធំប្រកបទៅដោយខ្សាច់សក្បុសជាមួយនឹងថ្ម
ឆ្នេរដ៏ស្អាត។ ការនេសាទត្រីក៏ធ្វើឡើងជាលក្ខណៈតូចតាច
ដែលមិនមានប៉ះពាល់ដល់ បរិស្ថាន និងជីវិតសត្វឡើយ។ កោះរុង
ស្ថិតនៅចម្ងាយ ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។ កោះនេះមាន ផ្ទៃដី ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រវែងជើងត្បូងប្រហែល ១០គម។ ចំនុចខ្ពស់បំផុតនៃកោះនេះមានកម្ពស់ ១៣៣ ម៉ែត្រពីនីវ៉ូសមុទ្រ។

ចុះក្រៅពីកោះរុង មានកោះប្រទេសណាខ្លះទៀតដែលស្អាតជាងគេក្នុងតំបន់អាស៊ី?
ឆ្នេរ Unawatuna ប្រទេសស្រីលង្កា






No comments:
Post a Comment